អដ្ឋកថា វេខណសសូត្រ

ក្បាលទី 16 · ទំព័រ 541

វេខណសសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា វេខណសោ បានឮថា វេខណបរិព្វាជកនេះ ជា អាចារ្យរបស់សកុលុទាយិបរិព្វាជក វេខណបរិព្វាជកនោះបានឮថា សកុលុទាយិបរិព្វាជកចាញ់ បរមវណ្ណប្បញ្ញា ទើបគិតថា សកុលុទាយិនោះ អញ ឲ្យរៀនយ៉ាងល្អហើយ សូម្បីសកុលុទាយីក៏រៀនបានល្អ គេចាញ់បាន ដូចម្តេច ហ្ន៎ ណ្ហើយចុះ អញនឹងទៅឯង ទូលសួរបរមវណ្ណប្បញ្ញា ជាមួយព្រះសមណ គោតម ហើយនឹងដឹងបាន ។ ទើបទៅកាន់ក្រុង សាវត្ថីប្រមាណ ៤៥ យោជន៍អំពីក្រុងរាជគ្រឹះ ហើយចូលទៅគាល់ព្រះមានព្រះភាគដល់ទី ប្រថាប់ ឈរបន្លឺឧទានក្នុងសម្នាក់របស់ព្រះមានព្រះភាគ ។ ក្នុងបទនោះ គប្បី ជ្រាបដោយន័យដូចពោលហើយក្នុងសូត្រមុននោះឯង ។ ព្រោះហេតុអ្វី ទើប ព្រះមានព្រះភាគទ្រង់ផ្តើមថា បញ្ច ខោ ឥមេ ដូច្នេះ ។ បុគ្គលខ្លះជាអ្នកធ្ងន់ ក្នុងនេក្ខម្មៈ បង្អោនទៅក្នុងនេក្ខម្មៈ ម្យ៉ាងទៀត បុគ្គលពួកខ្លះ ជាបព្វជិតជា អ្នកធ្ងន់ក្នុងកាម បង្អោនទៅក្នុងកាម ។ ពួកខ្លះជាអ្នកធ្ងន់ក្នុងនេក្ខម្មៈ បង្អោន ទៅក្នុងនេក្ខម្មៈ ។ បុគ្គលនេះឈ្មោះថា ជាអ្នកធ្ងន់ក្នុងកាម បុគ្គលនោះកាល គេពោលកថានេះ និងកំណត់ភាពដែលខ្លួនបង្អោនទៅក្នុងកាម ទេសនានេះនឹង ជាទីសប្បាយរបស់បុគ្គលនោះ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគទ្រង់ ផ្តើមទេសនានេះ ។ [ ១៦៩-៦២ ] បទថា កាមគ្គសុខំ លោកបំណងយកនិព្វាន ។ បទថា បបិតោ ភវិស្សតិ គឺនឹងឲ្យដល់នូវការមិនដឹង ។ បទថា លាមកំយេវ សម្បជ្ជតិ ដល់នូវភាពជាធម៌ថោកទាប គឺដល់នូវភាពជាធម៌ ត្រឹមតែវាចាដែល ឥតប្រយោជន៍នោះឯង ។ បទថា តិដ្ឋតុ បុព្វន្តោ តិដ្ឋតុ អបរន្តោ សេចក្តី ថា ចំណុចខាងដើមលើកទុកសិនចុះ ចំណុចខាងចុងលើកទុកសិនចុះ ។ ព្រោះប