អដ្ឋកថា ឃដិការសូត្រ
ឃដិការសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងឃដិការសូត្រនោះដូតទៅនេះ ។ បទថា សិតំ បត្វា កាសិ សេចក្តីថា ព្រះមានព្រះភាគទ្រង់ពុទ្ធដំណើរដោយមហាមាគ៌ា ទ្រង់ទត ភូមិបទេសមួយកន្លែង ហើយទ្រង់រំពឹងថា កាលតថាគតប្រព្រឹត្តចរិយា ធ្លាប់ នៅក្នុងទីនេះខ្លះឬហ្ន៎ ដូច្នេះ ទ្រង់ឃើញថា កាលសាសនាព្រះកស្សបសម្ពុទ្ធ ទីនេះជានិគម ឈ្មោះវេភឡិគៈ ក្នុងកាលនោះ តថាគតជាមាណពឈ្មោះ ជោតិបាល តថាគតមានសម្លាញ់ជានាយស្មួនឆ្នាំង ឈ្មោះឃដិការ ។ តថាគត និងនាយឃដិការនោះ បានធ្វើហេតុដ៏ល្អទុកមួយក្នុងទីនេះ សេចក្តី ល្អនោះបិទបាំងនៅឡើយ មិនទាន់ប្រាកដដល់ភិក្ខុសង្ឃ ណ្ហើយចុះ តថាគត នឹងធ្វើរឿងនោះឲ្យប្រាកដដល់ភិក្ខុសង្ឃ ទ្រង់ត្រិះរិះ ដូច្នេះហើយ ទ្រង់ចៀស ចេញអំពីផ្លូវ ប្រថាប់ឈរក្នុងបទេសមួយ ទ្រង់ធ្វើការញញឹមឲ្យប្រាកដ ទ្រង់ មានព្រះឱស្ឋញញឹម ។ ព្រះពុទ្ធទាំងឡាយ ទ្រង់មិនសើចដូចពួកមនុស្សលោក ិយជនរមែងទះពោះសើចថា ទីណាៗ ដូច្នេះ ។ ឯការញញឹមរបស់ ព្រះពុទ្ធទាំងឡាយ ប្រាកដត្រឹមតែអាការរីករាយបុណ្ណោះ ។ ម្យ៉ាងទៀត ការសើច នោះ មានដោយចិត្តដែលកើតព្រមដោយសោមនស្ស ១៣ ដួង ។ ក្នុងបណ្តាចិត្តទាំងនោះ មហាជនក្នុងលោក រមែងសើចដោយចិត្ត ៨ ដួង គឺដោយអកុសលចិត្ត ៤ ដោយកាមាវចរកុសលចិត្ត ៤ ។ ព្រះសេក្ខបុគ្គល រមែងសើចដោយចិត្ត ៦ វៀរចិត្តដែលសម្បយុត្តដោយទិដ្ឋិខាងអកុសល ២ ចេញ ។ ព្រះខីណាស្រពរមែងញញឹមដោយចិត្ត ៥ គឺ ដោយកិរិយាចិត្ត ដែលជាសហេតុក ៤ ដោយកិរិយាចិត្តដែលជាអហេតុក ១ ។ ក្នុងចិត្តទាំងនោះ កាលអារម្មណ៍មានកម្លាំងមកប្រាកដ រមែងញញឹមដោយចិត្តដែល សម្បយុត្តដោយញាណ ២ ។