រដ្ឋបាលសូត្រទី ២
លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ទុកទឹកឲ្យនៅសល់ បន្តិច ក្នុងផ្តិលទឹក ហើយទ្រង់ត្រាស់សួរព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកបានឃើញទឹកសល់បន្តិច ដែលតថាគតដាក់ក្នុងផ្តិលទឹកនេះឬទេ ។ ព្រះរាហុល ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ ( ឃើញ ) ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុដែលមិនមានសេចក្តី អេនោខ្មាស ក្នុងសម្បជានមុសាវាទ ដូចជាទឹកដែលមានប្រមាណតិច យ៉ាង នេះឯង ។ បន្ទាប់អំពីនោះ ព្រះមានព្រះភាគទ្រង់ចាក់ទឹកដែលសល់បន្តិចនោះ ចោល ហើយសួរបញ្ជាក់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នក បានឃើញទឹកសល់បន្តិចដែលតថាគតចាក់ចោលហើយនេះឬទេ ។ ព្រះករុណា ព្រះអង្គ ( ឃើញ ) ។ ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុដែលមិនមាន សេចក្តីអេនោខ្មាស ក្នុងសម្បជានមុសាវាទ ដូចទឹកដែលតថាគតចាក់ចោល ហើយ យ៉ាងនេះឯង ។ ទើបព្រះមានព្រះភាគទ្រង់ផ្កាប់ផ្តិលទឹកនោះ ហើយត្រ ាស់សួរបញ្ជាក់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកបានឃើញ ផ្តិលទឹក ដែលតថាគតផ្កាប់ហើយនេះឬទេ ។ ព្រះករុណាព្រះអង្គ ( ឃើញ ) ។ ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុដែលមិនមានសេចក្តីអេនោខ្មាស ក្នុង សម្បជានមុសាវាទ ដូចផ្តិលទឹកដែលតថាគតផ្កាប់ យ៉ាងនេះឯង ។ តអំពីនោះ មកទៀត ព្រះមានព្រះភាគទ្រង់ផ្ងារផ្តិលទឹកនោះ ត្រាស់សួរបញ្ជាក់ទៅនឹងព្រះរាហុល មានអាយុថា ម្នាលរាហុល អ្នកបានឃើញផ្តិលទឹក ដែលទទេរលីងធេង នេះឬទេ ។ ព្រះករុណាព្រះអង្គ ( ឃើញ ) ។ ម្នាលរាហុល សមណធម៌របស់ ពួកភិក្ខុដែលមិនមានសេចក្តីអេនោខ្មាស ក្នុងសម្បជានមុសាវាទ ដូចជាផ្តិលទឹក ដែលទទេរលីងធេង យ៉ាងនេះឯង ។