អដ្ឋកថា រដ្ឋបាលសូត្រ

ក្បាលទី 16 · ទំព័រ 605

រដ្ឋបាលសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងរដ្ឋបាលសូត្រនោះដូតទៅនេះ បទថា ថុល្លកោដ្ឋិតំ បានដល់ ជង្រុកស្រូវ គឺពេញជង្រុក ។ បានឮថា ជនបទនោះមានសន្ទូង ជានិច្ច គឺគ្រាប់ស្រូវចេញចូលលានគ្រប់កាល ។ ដោយហេតុនោះ ទើបក្នុង និគមនោះ ជង្រុកទាំងឡាយពេញជានិច្ច ព្រោះដូច្នោះ ទើបជនបទនោះរាប់ បានថា ថុល្លកោដ្ឋិតៈ ប្រែថា មានស្រូវពេញជង្រុកនោះឯង ។ សួរថា ហេតុអ្វី ទើបព្រះរដ្ឋបាល ឈ្មោះថា រដ្ឋបាល ឆ្លើយថា ដែលឈ្មោះថា រដ្ឋបាល ព្រោះជាអ្នកអាចថែរក្សារដ្ឋដែលបែងចែកបាន ។ សួរថា ឈ្មោះ របស់រដ្ឋបាលកើតពីពេលណា ឆ្លើយថា កាលព្រះសម្មាសម្ពុទ្ធព្រះបទុមុត្តរៈ ។ ពិតហើយ នៅខាងចុងមួយសែនកប្បបន្ទាប់អំពីកប្បនេះ មនុស្សមានអាយុ មួយសែនឆ្នាំ ព្រះសាស្តាព្រះនាមថា បទុមុត្តរៈកើតឡើង មានភិក្ខុមួយសែន រូបជាបរិវារ ទ្រង់យាងចារិកដើម្បីប្រោសសត្វលោក ដូចលោកពោល ទុកថា ព្រះសាស្តាព្រះនាមថាបទុមុត្តរៈ មានព្រះជនកព្រះនាមថាព្រះបាទអានន្ទ ព្រះជននីព្រះនាមថាព្រះនាងសុជាតា ក្នុងនគរហង្សវតី ដូច្នេះ ។ កាលនោះ ព្រះបទុមុត្តរៈទ្រង់មិនទាន់កើតឡើង ។ កុដុម្ពិកៈ ២ នាក់ក្នុង ក្រុងហង្សវតី មានសទ្ធាជ្រះថ្លា តាំងរោងទានសម្រាប់ជនក្រីក្រ អ្នកដើរផ្លូវ និងស្មូមយាចកជាដើម ។ កាលនោះ តាបស ៥០០ នាក់ដែលនៅក្នុងភ្នំ មកដល់ក្រុងហង្សវតី ។ ជនទាំង ២ នោះ ក៏ចែកតាបសគ្នាម្នាក់ពាក់កណ្តាល ដើម្បីទំនុកបម្រុង ។ តាបសទាំងឡាយនៅបានមួយរយៈ ក៏ត្រឡប់ទៅកាន់ ភ្នំវិញ ។ តាបសជាថេរៈទាំងឡាយ ក៏បែកខែកគ្នាទៅ ។ គ្រានោះ កុដុម្ពិកៈ ទាំង ២ នោះ ធ្វើការទំនុកបម្រុងតាបសទាំងនោះរហូតអស់ជីវិត ។ កាល ពួកតាបសបរិភោគហើយអន