មឃទេវសូត្រទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ ធ្វើអាការៈញញឹមព្រះឱស្ឋឲ្យប្រាកដក្នុងប្រទេសមួយ ។ លំដាប់នោះ ព្រះអានន្ទ មានអាយុ បានត្រិះរិះដូច្នេះថា ហេតុអ្វីហ្ន៎ បច្ច័យអ្វីហ្ន៎ បណ្តាលឲ្យព្រះមាន ព្រះភាគ ទ្រង់ធ្វើអាការញញឹមព្រះឱស្ឋឲ្យប្រាកដ ព្រះតថាគតទាំងឡាយ ទ្រង់ មិនធ្វើអាការញញឹមព្រះឱស្ឋឲ្យប្រាកដ ដោយការឥតហេតុអ្វីឡើយ ។ ខណៈ នោះ ព្រះអានន្ទមានអាយុ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលីទៅរក ព្រះមានព្រះភាគ ហើយក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ហេតុអ្វីហ្ន៎ បច្ច័យអ្វីហ្ន៎ បណ្តាលឲ្យព្រះមានព្រះភាគ ទ្រង់ធ្វើ អាការញញឹមព្រះឱស្ឋឲ្យប្រាកដ ព្រះតថាគតទាំងឡាយ ទ្រង់មិនធ្វើអាការៈ ញញឹមព្រះឱស្ឋឲ្យប្រាកដ ដោយការឥតហេតុឡើយ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ រឿងធ្លាប់មានមកហើយ ក្នុងនគរមិថិលានេះឯង មានព្រះរាជាទ្រង់ព្រះនាមថា មឃទេវ ជា ធម្មរាជប្រកបដោយធម៌ ជាមហារាជ ទ្រង់ឋិតនៅក្នុងធម៌ ទ្រង់ប្រព្រឹត្តធម៌ ក្នុងពួកអ្នកនិគម និងអ្នកជនបទជាព្រាហ្មណជាតិ និងគហបតិជាតិ តែង ចូលរក្សាឧបោសថ ក្នុងថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ស ។ ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ នឹងច្រើនពាន់ឆ្នាំកន្លងទៅហើយ ទើបព្រះបាទមឃ ទេវរាជ ទ្រង់ត្រាស់ហៅខ្មាន់ព្រះកេសមកថា ម្នាលខ្មាន់ព្រះកេសសម្លាញ់ បើ អ្នកឃើញសក់ស្កូវលើក្បាលរបស់អញ ក្នុងកាលណាហើយ អ្នកគប្បីប្រាប់ អញក្នុងកាលលនោះ ម្នាលអានន្ទ ខ្មាន់ព្រះកេសបានទទួលព្រះបន្ទូលនៃព្រះបាទ មឃទេវរាជថា ព្រះករុណាព្រះអង្គ ។ ម្នាលអានន្ទ លុះ