អដ្ឋកថា មឃទេវសូត្រ

ក្បាលទី 16 · ទំព័រ 647

មឃទេវសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបណ្តាបទទាំងនោះ បទថា មឃទេវម្ពវនេ សេចក្តីថា អំពីមុន ព្រះរាជា ឈ្មោះថា មឃទេព ត្រាស់ប្រើឲ្យដាំចម្ការស្វាយទីនោះទុក ។ កាលដើមឈើ ទាំងនោះបាក់ឫសអស់ទៅហើយ តមកទៀត ព្រះរាជាទាំងឡាយអង្គ ដទៃៗ ក៏បានបញ្ជាឲ្យដាំទុកទៀត ។ ទើបចម្ការនោះដល់នូវការរាប់ថា មឃទេវម្ពវន ព្រោះសន្មតហៅមកអំពីដើម ។ បទថា សិតំ បត្វាកាសិ សេចក្តី ថា ក្នុងពេលល្ងាច ព្រះមានព្រះភាគយាងចារិកទៅក្នុងវិហារ ទ្រង់ឃើញ តំបន់ដែលជាទីត្រេកអរនៃចិត្ត ទើបទ្រង់រំពឹងថា តថាគតធ្លាប់នៅក្នុងទីនេះ អំពីមុនឬទេហ្ន៎ ទើបទ្រង់ឃើញថា កាលមុនតថាគតជាព្រះរាជាឈ្មោះ មឃ ទេព បានដាំស្វាយនេះទុក ។ តថាគតបួសក្នុងទីនេះឯង ចម្រើនព្រហ្មវិហារ ៤ ទៅកើតក្នុងព្រហ្មលោក ហេតុនេះមិនប្រាកដដល់ភិក្ខុសង្ឃ តថាគត នឹង ធ្វើឲ្យប្រាកដ កាលទ្រង់សម្តែងជួរព្រះទន្តដ៏ប្រសើរ ទើបទ្រង់ធ្វើការញញឹម ឲ្យប្រាកដហើយ ។ ឈ្មោះថា ធម្មិក ព្រោះអត្ថថា ទ្រង់មានធម៌ ។ ឈ្មោះថា ធម្មរាជា ព្រោះអត្ថថា ទ្រង់ជាព្រះរាជាដោយធម៌ ។ ពាក្យថា ទ្រង់តាំងនៅក្នុង ធម៌ គឺទ្រង់តាំងនៅក្នុងធម៌ គឺកុសលកម្មបថ ១០ ប្រការ ។ ពាក្យថា ទ្រង់ ប្រព្រឹត្តធម៌ គឺទ្រង់ប្រព្រឹត្តរាជធម៌ ។ ក្នុងបទទាំងនោះ បទថា ព្រាហ្មណគ- ហបតិកេសុ សេចក្តីថា ទ្រង់ជាទីស្រឡាញ់ ទ្រង់រក្សាបវេណីដែលព្រះរាជា អង្គមុនៗ ឲ្យហើយដល់ពួកព្រាហ្មណ៍ ទ្រង់មិនញ៉ាំងកិច្ចនោះឲ្យវិនាស ទ្រង់ ធ្វើដោយប្រក្រតីនិយមរហូតមក ។ ពួកគហបតីទាំងឡាយ ក៏ទ្រង់បដិបត្តិ ដូច្នេះ ។ ពាក្យដែលលោកពោលសំដៅដល់រឿងនេះ ។ បទថា បក្ខស្ស លោករួមសូម្បីបាដិហារិកបក្ខចូលផង គឺបណ្ឌិតគប្បីជ្រាបថាថ្ងៃទាំ