មធុរសូត្រទី ៤
ក្បាលខ្លះ ធ្វើការដោយត្រចៀកខ្លះ ធ្វើការដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ រក្សាទុកតែប្រមោយបុណ្ណោះ ។ ឯហ្មដំរីមានសេចក្តីត្រិះរិះ ក្នុងដំណើរដែល ដំរីរក្សាប្រមោយទុកនោះ យ៉ាងនេះថា ដំរីរបស់ស្តេចនេះឯង មានភ្លុកង ទន្ទាំ មានរូបសមរម្យគួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្រ្គាម ( ទោះបី ) ចូលទៅកាន់សង្រ្គាម តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការដោយកាយខាងមុខខ្លះ ធ្វើការដោយកាយខាងក្រោយខ្លះ ធ្វើការ ដោយក្បាលខ្លះ ធ្វើការដោយស្លឹកត្រចៀកខ្លះ ធ្វើការដោយភ្លុកខ្លះ ធ្វើការ ដោយកន្ទុយខ្លះ រក្សាទុកតែប្រមោយបុណ្ណោះ ដំរីរបស់ស្តេច ( នេះ ) ឈ្មោះថា មិនទាន់ប្រថុយជីវិតឡើយ ។ ម្នាលរាហុល កាលដែលដំរីរបស់ស្តេច មាន ភ្លុកងទន្ទាំ មានរូបសមរម្យគួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្រ្គាម ( ទោះបី ) ចូលទៅកាន់សង្រ្គាម តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ។ បេ ។ ធ្វើការដោយកន្ទុយខ្លះ ធ្វើការដោយប្រមោយខ្លះ ។ ហ្មដំរីមានសេចក្តី ត្រិះរិះក្នុងដំណើរនោះយ៉ាងនេះថា ដំរីរបស់ស្តេចនេះឯង មានភ្លុកងទន្ទាំ មាន រូបសមរម្យគួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្រ្គាម ( ទោះបី ) ចូលកាន់ សង្រ្គាម តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការ ដោយកាយខាងមុខខ្លះ ធ្វើការដោយកាយខាងក្រោយខ្លះ ធ្វើការដោយក្បាល ខ្លះ ធ្វើការដោយស្លឹកត្រចៀកខ្លះ ធ្វើការដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ ធ្វើការដោយប្រមោយខ្លះ ដំរីរបស់ស្តេចនេះ ទើបឈ្មោះថា ប្រថុយលះបង់ ជីវិតហើយ ឥឡូវនេះ អំពើណាមួយ ដែលដំរីរបស់ស្តេចឈ្មោះថា មិន