អដ្ឋកថា មធុរសូត្រ

ក្បាលទី 16 · ទំព័រ 675

មធុរសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងព្រះសូត្រនោះ បទថា មហាកច្ចាន គឺជាកូនរបស់បុរោហិតនៃព្រះបាទ ឧជ្ជេនី ក្នុងកាលជាគ្រហស្ថមានរូបស្អាត គួរពិតពិលរមិលមើល នាំមកនូវ សេចក្តីជ្រះថ្លា មានពណ៌សម្បុរដូចមាស ។ បទថា មធុរាយំ គឺក្នុងព្រះនគរ មានឈ្មោះយ៉ាងនោះ ។ បទថា គុន្ធាវនេ គឺក្នុងព្រះរាជឧទ្យានឈ្មោះ កណ្ញក គុន្ធាវ័ន ។ បទថា អវន្តិបុត្តោ បានដល់ ជាបុត្រនៃព្រះរាជធីតាក្នុងអវន្តិរដ្ឋ ។ បទថា វុឌ្ឍោ ចេវ អរហា ច សេចក្តីថា ជាកំលោះផង សមគួរផង គឺមិនបាន សរសើរដូចមនុស្សចាស់ ដូច្នោះ ។ ឯព្រះថេរៈជាអ្នកចម្រើនផង ជាព្រះអរហន្ត ផង ។ បទថា ព្រាហ្មណា ភោ កច្ចាន សេចក្តីថា បានឮថា ព្រះរាជានោះកាន់ យកលទ្ធិព្រាហ្មណ៍ ដូច្នោះ ទើបពោលយ៉ាងនោះ ។ ក្នុងបទថា ព្រាហ្មណាវ សេដ្ឋា វណ្ណា លោកសម្តែងថា ព្រាហ្មណ៍ បុណ្ណោះជាអ្នកប្រសើរបំផុត ក្នុង ឋានៈដែលប្រាកដនៃជាតិ និងគោត្រជាដើម ។ បទថា ហីនោ អញ្ញោ វណ្ណោ សេចក្តីថា លោកពោល វណ្ណៈ ៣ ក្រៅអំពីនេះ ថាជាវណ្ណៈថោកទាប ។ បទថា សុក្កោ ប្រែថា ស ។ បទថា កណ្ហោ ប្រែថា ខ្មៅ ។ បទថា សុជ្ឈន្តិ ប្រែថា បរិសុទ្ធក្នុងឋានៈ ដែលប្រាកដនៃជាតិ និងគោត្រជាដើម ។ បទថា ព្រហ្មុនោ បុត្តា បានដល់ កូនរបស់មហាព្រហ្ម ។ បទថា ឱរសា មុខតោ ជាតា សេចក្តីថា នៅក្នុងទ្រូង ចេញមកអំពីមាត់ ឈ្មោះថា ឱរស ព្រោះ អត្ថថា ធ្វើទុកត្រង់ទ្រូងឲ្យចម្រើនល្អហើយ ។ បទថា ព្រហ្មជា ប្រែថា កើតអំពីព្រះព្រហ្ម ។ បទថា ព្រហ្មនិម្មិតា បានដល់ មហាព្រហ្មនិម្មិតហើយ ។ បទថា ព្រហ្មទាយាទា គឺជាទាយាទនៃព្រហ្ម ។