អដ្ឋកថា ពោធិរាជកុមារសូត្រ

ក្បាលទី 16 · ទំព័រ 727

ពោធិរាជកុមារសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងព្រះសូត្រនេះ បទថា កោកនទោ សេចក្តីថា ផ្កាឈូក លោកហៅថា កោកនទៈប្រាសាទដែលជាមង្គលនោះ លោកធ្វើបង្ហាញឲ្យដូច ផ្កាឈូកដែលមើលឃើញ ព្រោះដូច្នោះ ទើបដល់នូវការរាប់ថា កោកនទ ប្រាសាទ ។ កាំជណ្តើរជាន់ដំបូង លោកហៅថា ជណ្តើរជាន់ក្រោម ក្នុង បទថា យាវ បច្ឆិមសោបណកឡេវរា នេះ ។ បទថា អទ្ទសា ខោ សេចក្តីថា បុគ្គលដែលឈរត្រង់ ខ្លោងទ្វារនោះឯងដើម្បីត្រូវការមើលក៏ឃើញហើយ ។ បទថា ភគវា តុណ្ហី អហោសិ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់រំពឹងមើលថា ព្រះរាជ កុមារទ្រង់ធ្វើសក្ការៈធំនេះ ដើម្បីប្រាថ្នាអ្វីហ្ន៎ ទើបទ្រង់ជ្រាបថា ទ្រង់ធ្វើព្រោះ ប្រាថ្នាព្រះឱរស ។ ព្រះរាជកុមារនោះ មិនមានឱរស ទ្រង់ប្រាថ្នាព្រះឱរស បានឮថា ជនទាំងឡាយធ្វើអធិការ ការធ្វើដែលធំក្រៃលែងដល់ព្រះពុទ្ធទាំងឡាយ ទើបនឹងបានវត្ថុដូចចិត្តប្រាថ្នា ដូច្នេះ ។ ព្រះរាជកុមារទ្រង់ធ្វើសេចក្តី ប្រាថ្នាថា បើអញបានបុត្រសោត ព្រះសម្មាសម្ពុទ្ធទ្រង់នឹងជាន់បន្ទះសំពត់ របស់អញ បើអញមិនបាន ទ្រង់នឹងមិនជាន់ ទើបប្រើឲ្យក្រាលសំពត់ទុក ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលថា បុត្ររបស់ព្រះរាជានេះ នឹងមានឬទេហ្ន៎ ហើយទ្រង់ឃើញថា នឹងមិនមាន ។ ព្រះមានព្រះភាគ ទ្រង់ ជ្រាបថា ក្នុងកាលមុន ព្រះរាជានោះ នៅក្នុងកោះមួយ ទ្រង់បរិភោគកូនបក្សី ដោយមានឆន្ទៈស្មើគ្នា ។ បើមាតុគ្រាមរបស់ព្រះរាជាគប្បីមានចិត្តដទៃសោត ក៏នឹងបានបុត្រ តែជនទាំង ២ មានឆន្ទៈស្មើគ្នា ធ្វើបាបកម្មទុក ដូច្នោះ ទើប បុត្ររបស់ព្រះរាជានេះមិនមាន ដូច្នេះ ។