អង្គុលិមាលសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋីជិតក្រុង សាវត្ថី ។ សម័យនោះឯង ក្នុងដែនព្រះបាទបសេនទិកោសល មានចោរម្នាក់ ឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបេតោ បៀននិងការសម្លាប់ ឥតមានសេចក្តីអាណិតអាសូរពួកសត្វមានជីវិតឡើយ ។ ចោរនោះ តែងធ្វើស្រុកឲ្យទៅជាមិនមែនស្រុកក៏មាន ធ្វើនិគមឲ្យទៅជាមិនមែន និគមក៏មាន ធ្វើជនបទឲ្យទៅជាមិនមែនជនបទក៏មាន ចោរនោះតែងសម្លាប់ពួក មនុស្ស ហើយកាត់យកម្រាមដៃមកធ្វើជាកម្រងពាក់ ។ គ្រានោះ ព្រះមាន ព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទើបស្តេចចូលទៅកាន់ ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ហើយត្រ ឡប់ពីបិណ្ឌបាតក្នុងកាលជាខាងក្រោយនៃភត្ត ទ្រង់ក៏រេបោចំសេនាសនៈ រួច ប្រដាប់បាត្រនិងចីវរ ស្តេចទៅកាន់ផ្លូវឆ្ងាយ សំដៅទៅត្រង់ទីដែលអង្គុលិមាល ចោរនៅ ។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកភ្ជួររាស់ និងអ្នកដើរ ផ្លូវ បានឃើញព្រះមានបុណ្យ កំពុងស្តេចទៅកាន់ផ្លូវឆ្ងាយ សំដៅទៅត្រង់ទី ដែលអង្គុលិមាលចោរនៅ លុះឃើញហើយក៏ក្រាបទូលព្រះមានបុណ្យដូច្នេះថា បពិត្រព្រះសមណៈ សូមព្រះអង្គកុំនិមន្តទៅកាន់ផ្លូវនុ៎ះឡើយ បពិត្រព្រះសមណៈ ដ្បិតក្នុងផ្លូវនុ៎ះ មានចោរឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ ឈាម ស្និទ្ធក្នុងការបៀតបៀន និងការសម្លាប់ឥតមានសេចក្តីអាណិតអាសូរ ពួកសត្វមានជីវិតឡើយ ចោរនោះតែងធ្វើស្រុកឲ្យទៅជា មិនមែនស្រុកក៏មាន ធ្វើនិគមឲ្យទៅជាមិនមែននិគមក៏មាន ធ្វើជនបទឲ្យទៅជាមិនមែនជនបទក៏មាន ចោរនោះតែងសម្លាប់ពួកមនុស្ស ហើ