បិយជាតិកសូត្រទី ៧
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថ ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិត ក្រុងសាវត្ថី ។ សម័យនោះឯង គហបតីម្នាក់មានកូនប្រុសតូចតែមួយ ជាទី ស្រឡាញ់ពេញចិត្ត បានធ្វើមរណកាលទៅ ។ ព្រោះកូននោះធ្វើកាលកិរិយា ទៅ ការងារទាំងឡាយក៏មិនប្រាកដ ភត្តាហារក៏មិនប្រាកដ ( ដល់គាត់ ) ឡើយ ។ គាត់តែងតែទៅកាន់ឈាបនដ្ឋានយំរកថា ឱកូនតូចថ្លើមថ្លៃ អ្នកនៅក្នុង ទីណា ឱកូនតូចថ្លើមថ្លៃ អ្នកនៅក្នុងទីណា ។ គ្រាក្រោយមក គហបតី នោះ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមាន ព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ លុះគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានបុណ្យ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី អ្នកតាំងនៅក្នុងចិត្តរបស់ខ្លួន គឺនៅរស់ទេ តែហាក់ដូចជាមិនមានឥន្ទ្រិយ គឺមនោវិញ្ញាណ ( ព្រោះ ) ឥន្ទ្រិយរបស់អ្នក ប្រែសម្បុរប្លែក ។ គហបតី ទូលថា ឱព្រះអង្គដ៏ចម្រើន ឥន្ទ្រិយរបស់ខ្ញុំ ព្រះអង្គ នឹងមិនប្រែពណ៌សម្បុរប្លែកណាក៏បាន បពិត្រព្រះអង្គដ៏ចម្រើន ព្រោះ ខ្ញុំព្រះអង្គមានកូនប្រុសតូចតែមួយ ជាទីស្រឡាញ់ពេញចិត្ត បានធ្វើមរណកាល ទៅ ព្រោះវាធ្វើកាលកិរិយាទៅ ការងារក៏មិនប្រាកដ ភត្តាហារក៏មិនប្រាកដ ( ដល់ខ្ញុំព្រះអង្គ ) សោះ ខ្ញុំព្រះអង្គនោះ តែងទៅកាន់ឈាបនដ្ឋាន ហើយ យំរកថា ឱកូនតូចមាសថ្លៃ អ្នកនៅក្នុងទីណា ឱកូនតូចមាសថ្លៃ អ្នកនៅក្នុង ទីណា ។ ព្រះមានបុណ្យត្រាស់ថា ដំណើរនុ៎ះយ៉ាងនោះមែនគហបតីដំណើរ នុ៎ះ យ៉ាងនោះមែនគហបតី ពិតមែន គហបតី សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខតូចចិត្ត ការចង្អៀតចង្អល់ចិត្តតែងកើតមកអំពីសេចក្តីស្រឡាញ់ មាន សេចក្តីស្រឡាញ់