អដ្ឋកថា បិយជាតិកសូត្រ
បិយជាតិកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា នេវ កម្មន្តា បដិភន្តិ សេចក្តីថា ការងារ រមែងមិនប្រាកដទាំងអស់ដោយប្រការទាំងពួង គឺរមែងមិនប្រាកដដោយការកំណត់ តាមប្រក្រតី ។ សូម្បីក្នុងបទទី ២ ក៏ន័យនេះនោះឯង ។ បទថា ន បដិភន្តិ ក្នុងព្រះសូត្រនេះ ប្រែថា មិនត្រូវចិត្ត ។ បទថា អាហឡនំ ប្រែ ថា ព្រៃខ្មោច ។ បទថា អញ្ញថត្តំ បានដល់ ការកើតដោយប្រការដទៃ ព្រោះ មានពណ៌សម្បុរប្លែកៗ ។ ធម៌ដែលគប្បីដឹងច្បាស់ដោយចិត្ត ឈ្មោះថា ឥន្ទ្រិយ ។ តែពាក្យនេះ លោកពោលសំដៅដល់ឱកាសដែលឥន្ទ្រិយតាំងនៅហើយ ។ បទថា បិយជាតិកា សេចក្តីថា រមែងកើតអំពីសេចក្តី ស្រឡាញ់ ។ បទថា បិយប្បភូត្តិកា សេចក្តីថា មានមកអំពីរបស់ដែល ស្រឡាញ់ ។ បទថា សចេ តំ មហារាជ សេចក្តីថា សូម្បីកំណត់អត្ថនៃ ព្រះតម្រាស់នោះ ទើបពោលយ៉ាងនោះ ដោយសទ្ធាក្នុងព្រះសាស្តា ។ បទថា ចរ បិរេ សេចក្តីថា អ្នកចូរចៀសទៅផ្លូវដទៃ ដោយអត្ថថា នាងកុំឈរនៅក្នុង ទីនេះក៏បាន ។ ម្យ៉ាងទៀត បទថា ចរ បិរេ គឺចូរនាងទៅផ្លូវដទៃ អធិប្បាយថា កុំឈរក្នុងទីនេះ ។ បទថា ទ្វិធា ឆេត្វា សេចក្តីថា កាត់ គឺធ្វើឲ្យជា ២ ចំណែក ដោយដាវ ។ បទថា អត្តានំ ឧប្បាលេសិ សេចក្តីថា យកដាវនោះឯងវះ ពោះរបស់ខ្លួន ។ បើស្រីនោះមិនជាទីស្រឡាញ់របស់ប្រុសនោះ ឥឡូវនេះ ប្រុសនោះ មិនគប្បីសម្លាប់ខ្លួនដោយគិតថា អញនឹងរកស្រីដទៃ ។ តែព្រោះ ស្រីនោះ ជាទីស្រឡាញ់របស់បុរសនោះ ដូច្នោះ បុរសនោះប្រាថ្នាសេចក្តីព្រមព្រៀង នឹងស្រីនោះក្នុងបរលោក ទើបធ្វើយ៉ាងនោះ ។