ពាហិតិយសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះ ព្រះអានន្ទមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាតក្នុង ក្រុងសាវត្ថីហើយ ដល់ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ ចូលទៅឯប្រាសាទ ឈ្មោះបុព្វារាម ជារបស់មិគារមាតា ដើម្បីនៅសម្រាក ក្នុងវេលាថ្ងៃ ។ សម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់ឡើងគង់ ព្រះទីនាំងនាគ្រេន្ទ ឈ្មោះឯកបុណ្ឌរីកៈ បរទៅក្នុងក្រុងសាវត្ថីទាំងថ្ងៃ ។ ព្រះបាទ បសេនទិកោសល ទ្រង់ទតឃើញព្រះអានន្ទមានអាយុ កំពុងនិមន្តមក អំពីចម្ងាយ លុះឃើញហើយទ្រង់ត្រាស់ទៅនឹងមហាមាត្យឈ្មោះសិរីវឌ្ឍៈថា ម្នាលសិរីវឌ្ឍសម្លាញ់ នុ៎ះព្រះអានន្ទមានអាយុរបស់យើងឬ ។ សិរីវឌ្ឍ មហាមាត្យ ក្រាបបង្គំទូលថា ព្រះករុណាវិសេសមហារាជ នុ៎ះហើយព្រះអានន្ទ មានអាយុ ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ហៅ បុរសម្នាក់មកថា ម្នាលបុរសអើយ ចូរឯងមកអាយ ឯងចូរទៅ ឯព្រះអានន្ទ មានអាយុ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទ នៃព្រះអានន្ទមាន អាយុ ដោយក្បាលតាមពាក្យរបស់អញថា បពិត្រលោកដ៏ចម្រើន ព្រះបាទ បសេនទិកោសល សូមថ្វាយបង្គំព្រះបាទនៃព្រះអានន្ទមានអាយុដោយសិរ្សៈ រួចហើយ ចូរពោលយ៉ាងនេះតទៅទៀតថា បពិត្រលោកដ៏ចម្រើន បើព្រះអានន្ទ មិនមានកិច្ចណាមួយ ដែលគួរធ្វើដោយប្រញាប់ទេ បពិត្រលោកដ៏ចម្រើន សូមព្រះអានន្ទអនុគ្រោះរង់ចាំមួយរំពេចសិន ។ បុរសនោះទទួល ព្រះរាជ ឱង្ការព្រះបាទបសេនទិកោសលថា ព្រះករុណាវិសេសព្រះសម្មតិទេព ហើយ ចូលទៅរកព្រះអានន្ទមានអាយុ ត្រង