អដ្ឋកថា ពាហិតិយសូត្រ
ពាហិតិយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងព្រះសូត្រនោះ បទថា ឯកបុណ្ឌរីក នាគំ បានដល់ ដំរីដែលមានឈ្មោះយ៉ាងនេះ បានឮថា លើឆ្អឹងជំនីររបស់ស្តេចដំរីនោះ មាន ពណ៌ស ប្រមាណបុនផ្លែត្នោត ព្រោះដូច្នោះ ទើបតាំងឈ្មោះស្តេចដំរីនោះថា ឯកបុណ្ឌរីក ។ បទថា សិរិវឌ្ឍំ មហាមត្តំ បានដល់មហាមាត្យដែលមាន ឈ្មោះយ៉ាងនោះ ដែលឡើងជិះដំរីមួយទៀតដោយឡែកទៅផង ដើម្បីសន្ទនា តាមផាសុក ។ បទថា នោ ក្នុងបទថា អាយស្មា នោ នេះ ជានិបាត ប្រើក្នុងការសួរ ។ មហាមាត្យកំណត់អាការដែលព្រះថេរៈទ្រទ្រង់សង្ឃាដិ និងបាត្របាន ទើបក្រាបទូលថា បពិត្រមហារាជ ។ បទថា ឱបរម្ភោ សេចក្តីថា ការតិះដៀល គឺការលើក ទោស ព្រះរាជាត្រាស់សួរថា ខ្ញុំនឹងសួរដូចម្តេច ។ ព្រះរាជាត្រាស់សួរថា ព្រះសូត្រនេះដែលកើតឡើងក្នុងរឿងដែលល្អ ខ្ញុំនឹងសួររឿងនោះ ។ បទថា យំ ហិ មយំ ភន្តេ សេចក្តីថា បពិត្រលោក ដ៏ចម្រើន យើងទាំងឡាយមិនអាចកាន់យកបទថា ដែលសមណព្រាហ្មណ៍ អ្នកដឹងច្បាស់នេះឲ្យបរិបូណ៌ដោយបញ្ញាបាន ហេតុនោះ ព្រះអានន្ទដែលពោល យ៉ាងនោះ ឲ្យបរិបូណ៌ហើយ ។ បទថា អកុសលោ បានដល់ ដែលកើត អំពីការមិនឈ្លាស ។ បទថា សាវជ្ជោ សេចក្តីថា ប្រព្រឹត្តទៅជាមួយ នឹង ទោស ។ បទថា សព្យាបជ្ឈោ សេចក្តីថា ប្រព្រឹត្តទៅដោយទុក្ខ ។ ក្នុង បទថា ទុក្ខវិបកោ នេះ លោកពោលដល់វិបាកដែលហូរចេញ ។ បទថា តស្ស សេចក្តីថា តែកាយសមាចារដែលប្រព្រឹត្តទៅ ហើយ ដើម្បីប្រយោជន៍ដល់ការបៀតបៀនខ្លួនឯងជាដើម ដូចដែលពោល ហើយនោះ ។