ធម្មចេតិយសូត្រទី ៩

ក្បាលទី 16 · ទំព័រ 804

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមេទឡុបនិគមរបស់ពួកសក្យៈ ក្នុងសក្កជនបទ ។ សម័យ នោះឯង ព្រះបាទបសេនទិកោសល ទ្រង់បានមកដល់នគរតូចដោយកិច្ចនីមួយ ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់បង្គាប់អាមាត្យ ឈ្មោះ ទីឃការាយនៈថា ម្នាលការាយនៈសម្លាញ់ អ្នកឯងចូរទឹមយានល្អៗ យើងនឹងទៅកាន់ទីឱទ្យាន ដើម្បីមើលទីដែលល្អ ។ ទីឃការាយនាមាត្យ ទទួលព្រះរាជឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយប្រើបុរសឲ្យទឹមយានល្អ ៗ ស្រេចហើយត្រឡប់មកក្រាបបង្គំទូលព្រះបាទ បសេនទិកោសលថា បពិត្រព្រះសម្មតិទេព យានល្អៗ បានទឹមរួចស្រេច ហើយ សូមព្រះអង្គសម្គាល់កាលដ៏សមគួរក្នុងកាលឥឡូវនេះ ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ឡើងកាន់យាន ដ៏ល្អទ្រង់ព្រះរាជដំណើរទៅដោយយានល្អៗ ឆ្ពោះទៅកាន់សួនច្បារដោយអានុភាព ជាស្តេចធំ ស្តេចទៅដោយយាន ដរាបដល់ទីដែលគួរបរយានទៅបាន ទើបទ្រង់ចុះអំពីយាន ស្តេចទៅដោយព្រះបាទចូលទៅកាន់សួនច្បារ ។ ព្រះបាទ បសេនទិកោសល ទ្រង់យាងចង្រ្កមទៅមកក្នុងសួនច្បារបន្តិច ដើម្បីសម្រាកព្រះ ជង្ឃា បានទតឃើញម្លប់ឈើទាំងឡាយនាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេងតិចៗ ឥតមានសំឡេងគឹកកង ប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ លុះឃើញហើយក៏មានបីតិកើតឡើង ប្រារព្ធចំពោះព្រះមានព្រះភាគថា ម្លប់ឈើ ទាំងនេះ នាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេងតិចៗ ឥតមាន សំឡេងគឹកកង ប្រាសចាកខ្យល់បក់មកអំពីសរីរៈនៃមនុស្ស គួរជាទីធ្វើការ សម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ ដូចជាទីដែលយើងធ្