អដ្ឋកថា ធម្មចេតិយសូត្រ
ធម្មចេតិយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងព្រះសូត្រនោះ បទថា មេទឡុបំ ជាឈ្មោះរបស់និគមនោះ ។ បាន ឮថា និគមនោះមានដុំថ្មពណ៌ដូចខ្លាញ់ខាប់ ដែលកើតឡើងដេរដាសក្នុងទីនោះៗ ព្រោះដូច្នោះ ទើបដល់នូវការរាប់ថា មេទឡុប ម្យ៉ាងទៀត សេនាសនៈ ក្នុង និគមនោះក៏មិនពិតប្រាកដ ព្រោះដូច្នោះ ទើបមិនបានពោលទុក ។ បទថា នគរកំ បានដល់ និគមមួយរបស់ស្តេចសក្យៈមានឈ្មោះយ៉ាងនោះ ។ បទថា កេនចិទេវ ករណីយេន គឺមិនមែនដោយករណីណាដទៃ តែព្រះបាទបសេន ទិកោសលនេះ ត្រាស់បញ្ជាថា ពួកអ្នកចូរចាប់ពន្ធុលសេនាបតី មួយអន្លើ ដោយកូនទាំង ៣២ នាក់ ឲ្យបានក្នុងថ្ងៃមួយ ។ ក្នុងថ្ងៃនោះ នាងមល្លិកា ភរិយាពន្ធុលសេនាបតីនោះ ទូលនិមន្តព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុ ៥០០ រូប ។ លុះភិក្ខុមានព្រះពុទ្ធជាប្រធាននិមន្តដល់ផ្ទះ ប្រថាប់គង់ហើយ មេកងក៏នាំដំណឹងមកថា លោកសេនាបតីដល់នូវអសញ្ញកម្មហើយ មកឲ្យនាង មល្លិកា ។ នាងទទួលសំបុត្រសួរថា ជាដំណឹងល្អ ឬដំណឹងអាក្រក់ ក៏ប្រាប់ ថា ព្រះរាជាទ្រង់ឲ្យចាប់សេនាបតី មួយអន្លើដោយបុត្រ ៣២ នាក់ ប្រហារ ជីវិតព្រមគ្នា ។ នាងពោលថា ពួកអ្នកកុំធ្វើឲ្យភ្ញាក់ផ្អើលដល់មហាជន ហើយយកលិខិតដាក់ក្នុងថ្នក់សំពត់ អង្គាសភិក្ខុសង្ឃ ។ ក្នុងពេលនោះ មេការ លើកឆ្នាំងទឹកដោះមួយឆ្នាំងធំមក ឆ្នាំងសប្បិនោះប៉ះនឹងធរណីទ្វារបែក ទើបឲ្យនាំឆ្នាំងដទៃមកអង្គាសព្រះភិក្ខុសង្ឃ ។ ព្រះសាស្តា ទ្រង់ធ្វើភត្តកិច្ចស្រេចហើយ ទើបត្រាស់ថា នាងមិនគួរគិត ព្រោះហេតុឆ្នាំងសប្បិបែក ដើម្បីជាហេតុឲ្យតាំងកថាឡើង ។ ខណៈនោះ នាង មល្លិកានាំសំបុត្រចេញមកដាក់ត្រង់ចំពោះព្រះភក្ត្រព្រះមានព្រះភាគ រួចក្រាប ទូលថា បពិត្រព្រះអង្គដ៏