កណ្ណកត្ថលសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភូមិប្រទេស ឈ្មោះកណ្ណកត្ថលៈ ជាទីឲ្យអភ័យដល់ពួកម្រឹគ ជិតក្រុងឧទញ្ញា ។ សម័យនោះឯង ព្រះបាទបសេនទិកោសល បានមកដល់ ឧទញ្ញានគរ ដោយកិច្ចនីមួយ ។ គ្រានោះ ព្រះបាទបសេនទិកោសល ត្រាស់ហៅបុរសម្នាក់ថា ម្នាលបុរសដ៏ចម្រើន អ្នកឯងចូរមកនេះ ចូរអ្នកឯង ចូលទៅរកព្រះមានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះមានព្រះភាគដោយក្បាល តាមពាក្យរបស់ យើង រួចហើយចូរសួរនូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមក បានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខថា បពិត្រព្រះអង្គដ៏ ចម្រើន ព្រះបាទបសេនទិកោសលថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរ្សៈ ហើយទ្រង់សួរនូវការមិនមានអាពាធ ការមិនមានទុក្ខ ការ ក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខ រួចអ្នកឯង ចូរពោលយ៉ាងនេះតទៅទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ឮថា ថ្ងៃនេះព្រះបាទ បសេនទិកោសលទ្រង់សោយក្រយាស្ងោយក្នុងវេលាព្រឹកនេះហើយ ក្នុងកាល ជាខាងក្រោយភត្ត ទ្រង់នឹងចូលមកគាល់ព្រះមានព្រះភាគ ។ បុរសនោះ ទទួលព្រះឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅគាល់ព្រះមានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់ លុះចូលទៅដល់ ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយនៅក្នុងទីដ៏ សមគួរ ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបសេនទិកោសល ថ្វាយបង្គំព្រះបាទទាំងគូរបស់ព្រះមានព្រះភាគដោយសិរ្សៈ ហើយទ្រង់សួរនូវ ការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័ស