អដ្ឋកថា កណ្ណកត្ថលសូត្រ
អដ្ឋ ក ថ ា កណ្ណកត្ថលសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងព្រះសូត្រនេះ បទថា ឧទញ្ញាយំ នេះ ជាឈ្មោះរបស់រដ្ឋផង នគរ នោះផង ថា ឧទញ្ញា ។ ព្រះមានព្រះភាគ ទ្រង់អាស្រ័យឧទញ្ញានគរប្រថាប់នៅ ។ បទថា កណ្ណកត្ថលេ មិគទាយេ សេចក្តីថា ក្នុងទីមិនឆ្ងាយអំពីព្រះនគរ នោះ មានតំបន់មួយជាទីត្រេកអរ ឈ្មោះថា កណ្ណកត្ថល ។ ភូមិភាគនោះ គេ តែងហៅថា មិគទាយវន ព្រោះទ្រង់ព្រះរាជទានអភ័យដល់ម្រឹគ ទាំងឡាយ ។ ក្នុងកណ្ណកត្ថលមិគទាយវ័ននោះ ។ បទថា កេនចិទេវ ករណីយេន សេចក្តីថា មិនមែនកិច្ចដទៃ ជាករណីយកិច្ចដូចដែលបានពោលក្នុងសូត្រមុន ហើយនោះឯង ។ បទថា សោមា ច ភគិនី សកុលា ច ភគិនី សេចក្តីថា ភគិនីទាំង ២ គឺព្រះនាងសោមា និងព្រះនាងសកុលា នាងជាបជាបតីរបស់ ព្រះរាជា ។ បទថា ភត្តាភិហារេ បានដល់ ក្នុងទីសោយព្រះក្រយាហារ ។ ទីសោយព្រះក្រយាហាររបស់ព្រះរាជា ព្រះនាងគ្រប់អង្គត្រូវកាន់វែកជាដើមទៅ បម្រើព្រះរាជា ។ ព្រះនាងទាំង ២ នោះបានទៅហើយ ដោយទំនងនោះ ។ បទថា កឹ បន មហារាជា ជាពាក្យសួរថា ព្រោះហេតុអ្វី ទើបត្រាស់យ៉ាងនោះ ឆ្លើយថា ដើម្បីដោះពាក្យនិន្ទារបស់ព្រះរាជា ។ ព្រោះ ពួក បរិស័ទគប្បីគិតយ៉ាងនេះថា ព្រះរាជានេះ កាលយាងមក ក៏នៅតែនាំ ដំណឹងរបស់មាតុគ្រាមមកទូលផងដែរ ពួកយើងសម្គាល់ថា មកគាល់ព្រះមាន ព្រះភាគ ដោយធម្មតារបស់ខ្លួន តែព្រះករុណាជីវិតតម្កល់លើត្បូង យកដំណឹង របស់មាតុគ្រាមមក ប្រហែលជាទាសៈរបស់មាតុគ្រាមទេដឹង សូម្បីពីមុន ទ្រង់ក៏យាងមកដោយហេតុនេះដូចគ្នា ដូច្នេះ ។ ម្យ៉ាងទៀត ព្រះរាជានោះ ត្រូវសួរហើយ នឹងទូលដល់ហេតុដែលមករបស់ខ្លួន ពាក្យនិន្ទានេះ នឹងមិន កើតឡើងដល់ព្រះអង្គ ដោយអាការយ៉ាងនេះ ព្រោះដូ