ទិដ្ឋធម្មវេទនីយកម្ម

ក្បាលទី 17 · ទំព័រ 381

ដូច្នេះជាដើម ។ បទថា តត្រាយស្មន្តានំ បានដល់ ធម៌ទាំង ៥ ប្រការនោះ អ្នកដ៏មានអាយុទាំងឡាយ ។ ដោយបទថា កា អតីតំសេ សត្ថរិ សទ្ធា ព្រះមានព្រះភាគត្រាស់សួរថា នឹងប្រកាន់ជឿអ្វីក្នុងសាស្តាដែលមានវាទៈជា ចំណែកអតីត ។ គឺការប្រកាន់ជឿក្នុងមហានិគ្រន្ថ របស់ពួកអ្នកដែលជឿនូវ វាទៈជាចំណែកអតីតនោះ ដូចម្តេច ។ មានប្រយោជន៍ មិនមានប្រយោជន៍ មានផល មិនមានផល ដូចម្តេច សូម្បីក្នុងបទដ៏សេសក៏មានន័យនេះដូចគ្នា ។ បទថា សហធម្មិកំ ប្រែថា មានហេតុ គឺមានការណ៍ ។ បទថា វាទប្បដិហារំ បានដល់ វាទៈដែលរំពងមក គឺពាក្យឆ្លើយដោយព្រះតម្រាស់មាន ប្រមាណបុណ្ណេះ ទ្រង់សម្តែងវាទៈដែលកាត់នូវការជឿរបស់និគ្រន្ថទាំងនោះថា ពួកអ្នកចូរយកការជឿចេញទៅឲ្យអស់ ការជឿនេះទន់ខ្សោយ ។ បទថា អវិជ្ជា អញ្ញាណា បានដល់ ព្រោះអវិជ្ជា ព្រោះមិនដឹង ។ បទថា សម្មោហា ប្រែថា ព្រោះវង្វេង ។ បទថា វិបច្ចេថ បានដល់ ជឿ ដោយវិបរិត ។ ម្យ៉ាងទៀត បានដល់ កាន់យកឃ្លៀងឃ្លាត ។ បទថា ទិដ្ឋធម្មវេទនីយំ សេចក្តីថា ឲ្យវិបាកក្នុងអត្តភាពនេះ ឯង ។ បទថា ឧបក្កមេន ប្រែថា ដោយសេចក្តីព្យាយាម ។ បទថា បធានេន ប្រែថា ដោយសេចក្តីព្យាយាម ។ បទថា សម្បរាយវេទនីយំ សេចក្តីថា ឲ្យវិបាកក្នុងអត្តភាពទី ២ ឬទី ៣ ។ បទថា សុខវេទនីយំ សេចក្តីថា កុសលកម្ម ដែលឲ្យវិបាកដែលជាឥដ្ឋារម្មណ៍ ។ ដែលផ្ទុយគ្នា គឺអកុសលកម្មឲ្យផលជាទុក្ខ ។ បទថា បរិបក្កវេទនីយំ សេចក្តីថា ឲ្យផលក្នុង អត្តភាពដែលឆ្អិនហើយ គឺសម្រេចហើយ ។ បទថា បរិបក្កវេទីយំ នេះ ជា ឈ្មោះនៃកម្មដែលឲ្យផលក្នុងបច្ចុប្បន្ន ។ បទថា អបរិបក្កវេទនីយំ បានដល់ ឲ្យផលក្នុងអត្តភាពដែលមិនទាន់ឆ្អិន ។ បទថា អរិបក្កវេទនីយំ នេះ ជា ឈ្មោះនៃកម្