សុនក្ខត្តសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ សម័យ នោះឯង មានភិក្ខុច្រើនរូប ប្រកាសអរហត្តផលក្នុងសម្នាក់ព្រះមានព្រះភាគថា ខ្ញុំព្រះអង្គទាំងឡាយដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គ ទាំងឡាយនៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏ពួកខ្ញុំព្រះអង្គបានធ្វើស្រេចហើយកិច្ច ដទៃក្រៅពីនេះ មិនមានទៀតឡើយ ។ សុនក្ខត្តលិច្ឆវិបុត្រ បានឮថា មានភិក្ខុច្រើនរូបបានប្រកាស ព្រះអរហត្តផល ក្នុងសម្នាក់ព្រះមានព្រះភាគថា ខ្ញុំព្រះអង្គទាំងឡាយដឹងច្បាស់ ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយនៅចប់ហើយ កិច្ច ដែលគួរធ្វើ ក៏ពួកខ្ញុំព្រះអង្គបានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីនេះ មិនមាន ទៀតឡើយ ។ ទើបសុនក្ខត្តលិច្ឆវិបុត្រ ចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសេចក្តី នេះនឹងព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮ ដូច្នោះថា មានភិក្ខុច្រើនរូប ប្រកាសព្រះអរហត្តផល ក្នុងសម្នាក់ព្រះមានព្រះភាគ ថា ខ្ញុំព្រះអង្គទាំងឡាយដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយនៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏ពួកខ្ញុំព្រះអង្គបានធ្វើស្រេច ហើយ កិច្ចដទៃក្រៅពីនេះមិនមានទៀតឡើយ ភិក្ខុទាំងឡាយណា បានប្រកាស ព្រះអរហត្តផល ក្នុងសម្នាក់ព្រះមានព្រះភាគថា ខ្ញុំព្រះអង្គទាំងឡាយដឹងច្បាស់