អដ្ឋកថា សុនក្ខត្តសូត្រទី ៥

ក្បាលទី 17 · ទំព័រ 508

[ ៦៧-៦៨ ] សុនក្ខត្តសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម។ គប្បីជ្រាបវិនិច្ឆ័យក្នុងសុនក្ខត្តសូត្រនោះដូចតទៅនេះ អរហត្ត ឈ្មោះ ថា អញ្ញា ។ បទថា ព្យាកតា សេចក្តីថា អញ្ញា គឺអរហត្ត លោកពោល ដោយបទទាំង ៤ ជាដើមថា អធិមានេន សេចក្តីថា ជាអ្នកមានការសម្គាល់ ធម៌ ដែលខ្លួនមិនទាន់ដល់ថា ដល់ហើយ មានសេចក្តីសម្គាល់ខុសថា ពួកយើង បានសម្រេចហើយ ដូច្នេះ ។ បទថា ឯវំ ឯត្ថ សុនក្ខត្ត តថាគតស្ស ហោតិ សេចក្តីថា ម្នាលសុនក្ខត្ត ក្នុងការដែលពួកភិក្ខុទាំងនេះព្យាករអរហត្តនេះ តថាគតត្រិះរិះ យ៉ាងនេះថា ឋានៈនេះ មិនទាន់ជាក់ច្បាស់នូវងងឹតនៅឡើយ សម្រាប់ភិក្ខុ ទាំងឡាយនេះ ដោយហេតុនេះ ទើបភិក្ខុទាំងនេះ ជាអ្នកមានសេចក្តីសម្គាល់ ក្នុងធម៌ដែលខ្លួនមិនទាន់បានសម្រេចថា សម្រេចហើយ ណ្ហើយចុះ តថាគត សម្តែងធម៌ដល់ភិក្ខុទាំងនោះ ធ្វើឲ្យបរិសុទ្ធ ឲ្យប្រាកដ ។ បទថា អថ ច បនីធេកច្ចេ ។ បេ ។ តស្ស ហោតិ អញ្ញថត្តំ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដល់ពួកភិក្ខុ ដែលបដិបត្តិក្នុងរឿងដែលមានមោឃបុរសពួក ខ្លះ តាំងនៅក្នុងឥច្ឆាចារ ព្រះមានព្រះភាគទ្រង់ឃើញថា មោឃបុរសទាំងនេះ រៀនបញ្ញានេះហើយ មិនដឹងឡើយ ក៏ធ្វើដូចដឹង កាលមិនទាន់ដល់ ក៏ សម្គាល់ថា ដល់ និងត្រាច់ពោលទោសគុណវិសេសទៅក្នុងគាមនិគមជាដើម សេចក្តីនោះ ក៏នឹងមិនជាប្រយោជន៍ នឹងជាទុក្ខដល់មោឃបុរសនោះអស់កាល យូរ ។ ព្រះតម្រិះដែលកើតឡើងដល់ព្រះសាស្តាថា តថាគតនឹងសម្តែងធម៌ ដើម្បីប្រយោជន៍ដល់អ្នកបដិបត្តិ រមែងនឹងប្រែប្រួលទៅ ព្រោះហេតុដែលពួក មោឃបុរស តាំងនៅក្នុងឥច្ឆាចារ ដោយអាការយ៉ាងនេះ ទ្រង់សំដៅយក អត្ថនោះ ទើបត្រាស់ពាក្យនេះ ។