អដ្ឋកថា អានេញ្ជសប្បាយសូត្រទី ៦

ក្បាលទី 17 · ទំព័រ 526

អានេញ្ជសប្បាយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងព្រះសូត្រនោះដូចតទៅនេះ ។ បទថា អនិច្ចា គឺឈ្មោះថា មិនទៀង ព្រោះអត្ថថា មានហើយត្រ ឡប់ជាមិនមាន ។ បទថា កាមា សំដៅដល់វត្ថុកាមខ្លះ កិលេសកាមខ្លះ ។ បទថា តុច្ឆា គឺឈ្មោះថា ទទេ ព្រោះវៀរចាកខ្លឹមសារ គឺការទៀង ការ ស្ថិតស្ថេរ និងភាពជាតួខ្លួន តែមិនគួរប្រកាន់ថា មិនមាន អធិប្បាយថា កាល ពោលថា ដៃទទេ ព្រោះក្នុងដៃមិនមានក៏ទេ ។ សភាវៈឯណាមិនមានអ្វីមួយ ខាងក្នុង សភាវៈនោះ លោកហៅថា ទទេ ។ បទថា មុសា ប្រែថា បាត់ ទៅ ។ បទថា មោសធម្មា សេចក្តីថា មានការបាត់ទៅជាសភាវៈ គឺមិន ប្រាកដ ដូចស្រែ ដូចចម្ការ និងប្រាក់មាសដែលបាត់ទៅ មិនប្រាកដ ដូច ឃើញក្នុងយល់សប្តិ ២-៣ ថ្ងៃ ក៏បាត់ទៅ ដោយហេតុនោះ ទើបត្រាស់ថា មានការបាត់ទៅជាធម្មតា ។ បទថា មយាកតមេតំ សេចក្តីថា រមែងប្រាកដ ដូចធ្វើទឹកឲ្យឃើញជាកែវមណី ធ្វើស្លឹកពុទ្រាឲ្យឃើញជាកហាបណៈ ឬវត្ថុ ដទៃៗ កាលបុគ្គលឈរក្បែរៗ មើលឃើញវត្ថុបែបនោះ របស់ក៏នឹងប្រាកដ ហាក់ដូចយ៉ាងនោះ តែកាលចូលទៅជិតទៅ វត្ថុទាំងនោះ ក៏ប្រាកដជាប្រក្រតី ដូចដើម ។ សូម្បីកាមទាំងឡាយ ក៏យ៉ាងនោះដូចគ្នា លោកពោលថា ធ្វើនូវ ការបញ្ឆោត ព្រោះអត្ថថា ប្រាកដជារបស់ណាមួយ ។ ម្យ៉ាងទៀត អ្នក លេងកល យកទឹកជាដើមមកសម្តែងបញ្ឆោត ដោយធ្វើឲ្យឃើញជាកែវ មណីជាដើម យ៉ាងណា សូម្បីកាមទាំងឡាយ ក៏ដូច្នោះ សម្តែងបញ្ឆោត សភាវៈដែលមិនទៀងជាដើម ឲ្យឃើញថា ទៀងជាដើម ព្រោះហេតុនោះ ទើបលោកពោលថា ធ្វើនូវការបញ្ឆោត ព្រោះអត្ថថា ជាអ្នកបោកបញ្ឆោត ។ បទថា ពាលលាបនំ សេចក្តីថា ឈ្មោះថា ជាទីកន្ទក់កន្ទេញរបស់បុគ្គល ពាល ព្រោះធ្វើឲ្យជនពាលពោលដល់រឿយៗ