គណកមោគ្គល្លានសូត្រទី ៧

ក្បាលទី 17 · ទំព័រ 542

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ព្ធដ៏មិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រាហ្មណ៍ឈ្មោះគណកមោគ្គល្លាន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫក ហើយអង្គុយក្នុងទីសមគួរ ។ លុះគណកមោគ្គល្លានព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះ មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន មិគារមាតុប្រាសាទ នេះ ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានផ្លូវ សម្រាប់ដើរទៅជាលំដាប់ គឺកំណត់តាំងអំពីកាំជណ្តើរជាន់ក្រោមបំផុតឡើង ទៅ បពិត្រព្រះគោតមដ៏ចម្រើន ឯពួកព្រាហ្មណ៍ទាំងនេះ ក៏ប្រាកដជាមាន ការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានបដិបទាជាលំដាប់ ក្នុង ការរៀននូវវេទមន្ត បពិត្រព្រះគោតមដ៏ចម្រើន ឯពួកខ្មាន់ធ្នូទាំងនេះប្រាកដជា មានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានបដិបទាជាលំដាប់ ក្នុង វិជ្ជារបស់ខ្មាន់ធ្នូ បពិត្រព្រះគោតមដ៏ចម្រើន ឯយើងទាំងឡាយជាអ្នករាប់ អ្នកចិញ្ចឹមជីវិតដោយការរាប់ ក៏ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើ ជាលំដាប់ មានបដិបទាជាលំដាប់ក្នុងការរាប់ បពិត្រព្រះគោតមដ៏ចម្រើន ព្រោះថា យើងទាំងឡាយបាននូវកូនសិស្សទាំងឡាយ រមែងបង្រៀនឲ្យរាប់ ជាដំបូង យ៉ាងនេះថា មួយ ចំនួនមួយ ពីរ ចំនួនពីរ បី ចំនួនបី បួន ចំនួន បួន ប្រាំ ចំនួនប្រាំ ប្រាំមួយ ចំនួនប្រាំមួយ ប្រាំពីរ ចំនួនប្រាំពីរ ប្រាំបី