អដ្ឋកថា មហាបុណ្ណមសូត្រទី ៩
មហាបុណ្ណមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងមហាបុណ្ណមសូត្រនោះដូចតទៅនេះ បទថា តទហុ កាត់បទជា តស្មឹ អហុ ប្រែថា ក្នុងថ្ងៃនោះ ។ ឈ្មោះថា ឧបេសថ ព្រោះអត្ថថា ជាថ្ងៃដែលចូលទៅរក្សា ។ ពាក្យថា ចូលទៅរក្សា សេចក្តីថា ចូលទៅរក្សាដោយសីល ឬ ដោយការអត់អាហារ ។ ក្នុងទីនេះ មានការ ពង្រីកសេចក្តីដូចតទៅនេះ ឯការសម្តែងបាតិមោក្ខ ឈ្មោះថា ឧបោសថ ដូច ក្នុងប្រយោគជាដើមថា អាយាមាវុសោ កប្បិន ឧបេសថំ គមិស្សាម មក ចុះលោកម្ចាស់ខ្ញុំកបិន ពួកយើងទៅឍ្វើៀេសឋរួមគ្នា ។ សីល ឈ្មោះថា ឧបោសថ ដូចក្នុងប្រយោគជាដើមថា ឯវំ អដ្ឋង្គសមន្នាគតោ ខោ វិសាខេ ឧបេសថោ ឧបវុត្ថោ ម្នាលវិសាខា ៀេសឋ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាយាងនេះហើយ ដូច្នេះ ។ ឧបវាស គឺការក្សាសីល ឈ្មោះ ថា ឧបោសថ ដូចក្នុងប្រយោគជាដើមថា សុទ្ធស្ស វេ សទា ផគ្គុ សុទ្ធស្សុបេសថោ សទា ផល្គុនឫក្សតែងមានសព្វៗ កាល ដល់បុគ្គលដែលបរិសុទ្ធ ការក្សាសីល ( ឧបោសថ ) តែងមានសព្វៗ កាល ដល់បុគ្គលដែល បរិសុទ្ធ ។ បញ្ញត្តិ ឈ្មោះថា ឧបោសថ ដូចក្នុងប្រយោគជាដើមថា ឧបេសថោ នាម នាគរាជា ហត្ថិរ័តន៍ ជាស្តេចដំរី ឈ្មោះឧបោសថ ។ ថ្ងៃដែល គប្បីចូលទៅរក្សាសីល ឈ្មោះថា ឧបោសថ ដូចក្នុងប្រយោគជាដើមថា ន ភិក្ខវេ តទហុបេសថេ សភិក្ខុកា អាវាសា ម្នាលភិកុទាំងឡាយ ក្នុង ៀេសឋឋ្កៃនោះ ភិកុមិនត្រូវចេញអំពីអាវាសដែលមានភិកុហើយទៅកាន់ខ្ញុំ អាវាសដែលគ្មានភិកុឡើយ ។ ក្នុងទីនេះ ក៏បំណងយកការចូលទៅរក្សានោះ ឯង ។ ឯថ្ងៃដែលចូលរក្សាសីលនេះ មាន ៣ យ៉ាង ដោយថ្ងៃអដ្ឋមី ថ្ងៃ ចាតុទ្ទសី និងថ្ងៃបណ្ណរសី ព្រោះដូច្នោះ ទើបត្រាស់ថា បណ្ណរសេ គឺក្នុងថ្ងៃ ឧបោស