អដ្ឋកថា សព្វិសោធនសូត្រទី ២

ក្បាលទី 17 · ទំព័រ 643

ឆវិសោធនសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ព្យាករអរហត្តផល ក្នុងឆវិសោធនសូត្រនោះ គប្បីជ្រាបដូច្នេះ អរហត្ត រមែងជាការព្យាករណ៍ហើយនោះឯង ដោយ ១ បទខ្លះ ២ បទខ្លះ ក្នុងបទទាំងឡាយជាដើមថា ខីណា ជាតិ ដូច្នេះ ។ តែ ក្នុងសូត្រនេះ លោកនាំយកការព្យាករណ៍អរហត្តផលមកពោលប្រង្គប់ទាំង ៤ បទ ។ ក្នុងបទថា ទិដ្ឋេ ទិដ្ឋវាទិតា ភាពជាអ្នកមានវាទៈថា ឃើញក្នុងអារម្មណ៍ ឈ្មោះថា ជាអ្នកមានវាទៈថា ឃើញក្នុងអារម្មណ៍ដែលឃើញហើយ ។ ដោយចេតនាណា ចេតនានោះ ជាហេតុពោលថា អញឃើញក្នុងអារម្មណ៍ ដែលឃើញហើយនោះ សូម្បីក្នុងបទដ៏សេសក៏ន័យនេះឯង ។ បទថា អយមនុធម្មោ ប្រែថា សភាវៈនេះ ។ បទថា អភិនន្ទិតព្វំ គឺកុំគប្បីត្រេកអរតែម្យ៉ាង ។ កាលភិក្ខុនេះបរិនិព្វាន ហើយ គួរធ្វើសក្ការៈក្នុងឋានៈព្រះខីណាស្រពគ្រប់ប្រការ ។ បទថា ឧត្តរឹ បញ្ញោ លោកសម្តែងថា បើលោកទាំងឡាយមិនទាន់ ពេញចិត្ត ការព្យាករណ៍អរហត្តនៃភិក្ខុនេះ គួរសួរបញ្ញានេះឲ្យខ្ពស់ឡើង ។ ក្នុងវារៈទាំង ៣ បន្ទាប់អំពីវារៈនេះទៅ ក៏មានន័យនេះដូចគ្នា ។ បទថា អពលំ ប្រែថា ទុព្វល ។ បទថា វិរាគុនំ គឺវៀរចាកការត្រេកអរ ។ បទថា អនស្សាសិកំ បានដល់ វៀរចាកការត្រេកអរ ។ បទថា ឧបយូបទានា នេះ ជាឈ្មោះនៃតណ្ហា និងទិដ្ឋិ ។ ពិតហើយ តណ្ហា និងទិដ្ឋិទាំងឡាយ ឈ្មោះថា ឧបាយ ព្រោះចូលដល់ ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិទាំង ៣ ឈ្មោះថា ឧបាទាន ព្រោះប្រកាន់មាំ ។ ឈ្មោះថា អភិនិវេសា ព្រោះប្រកាន់មាំនូវរូបនោះ ដោយតណ្ហា និងទិដ្ឋិ ទាំងនោះ ។ ហៅថា អនុស័យ ព្រោះដេកត្រាំជាមួយរូបនោះ ដោយតណ្ហា និងទិដ្ឋិទាំងនោះឯង ។ ក្នុងបទថា ខយា វិរាគា ជាដើម សេចក្តីថា ព្រោះការអស់ទៅ ព្រោះ ការប្រាសចាកតម