រឿងព្រះទីឃភាណកអភយត្ថេរ
រមែងមានការភ័យខ្លាចជាដើម ដោយហេតុសូម្បីតិចតួច ។ ក្នុងសេចក្តីនោះ មានរឿងនេះជាគំរូ រឿង ព្រះទីឃភាណកអភយត្ថេរ បានឮថា ព្រះទីឃភាណកអភយត្ថេរ មិនអាចនឹងពិសោធភិក្ខុមួយអង្គ ដែលសមាទានបិណ្ឌបាតជាវត្តបាន ទើបបានឲ្យសញ្ញាដល់ភិក្ខុកំលោះ ទើប ភិក្ខុកំលោះនោះ មុជទឹកត្រង់កំពង់កល្យាណី ចាប់ត្រង់ជើងភិក្ខុដែលសមាទាន បិណ្ឌបាតជាវត្តរូបនោះដែលកំពុងងូតទឹក ។ ភិក្ខុសមាទានបិណ្ឌបាតជាវត្តនោះ យល់ថា ក្រពើ ក៏ស្រែកឡើង ។ តាំងអំពីនោះមក បុគ្គលណាមួយក៏ដឹងថា លោកនៅជាបុថុជ្ជន ។ តែក្នុងរជ្ជសម័យរបស់ព្រះបាទចណ្ឌិមុខតិស្ស ព្រះសង្ឃ ត្ថេរក្នុងមហាវិហារជាព្រះខីណាស្រព តែពិការភ្នែកនៅក្នុងវិហារនោះឯង ព្រះរាជាគិតថា នឹងពិសោធព្រះថេរៈ កាលភិក្ខុទាំងឡាយចេញទៅភិក្ខាចារ ទើបចូលទៅចាប់ជើងព្រះថេរៈ ធ្វើដូចជាពស់រូត ។ ព្រះថេរៈស្ងៀមដូចសសរ ថ្ម សួរថា អ្នកណាក្នុងទីនេះ ព្រះរាជាត្រាស់ថា ខ្ញុំតិស្សៈ លោកម្ចាស់ សូម ថ្វាយព្រះពរ មហាបពិត្រតិស្សៈ ព្រះអង្គទ្រង់បានក្លិនក្រអូបមិនមែនឬ ឈ្មោះ ថា ការខ្លាច រមែងមិនមានដល់ព្រះខីណាស្រព ដោយប្រការយ៉ាងនេះ ។ បុគ្គលពួកខ្លះ សូម្បីជាបុថុជ្ជន ក៏ជាអ្នកអង់អាច មិនខ្លាច ។ តែបុគ្គល នោះត្រូវពិសោធ ដោយអារម្មណ៍ជាទីស្រឡាញ់ ពិតហើយ សូម្បីព្រះបាទ វសភៈ កាលពិសោធព្រះថេរៈមួយរូប ទើបនិមន្តឲ្យគង់ក្នុងព្រះរាជមន្ទីរ រួច ប្រើឲ្យមនុស្សច្របាច់ផ្លែពុទ្រាក្នុងសម្នាក់របស់លោក ។ ព្រះថេរៈស្រៀវទឹក