សេវិតព្វាសេវិតព្វសូត្រទី ៤

ក្បាលទី 17 · ទំព័រ 671

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹង សម្តែងនូវធម្មបរិយាយ ដែលគួរសេព និងមិនគួរសេព ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម្មបរិយាយនោះចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងប្រាប់ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុ ទាំងឡាយ តថាគតសម្តែងកាយសមាចារ្ប សេចក្តីប្រព្រឹត្តដោយកាយ ) ថា មានពីរយ៉ាង គឺកាយសមាចារគួរសេព ១ មិនគួរសេព ១ មួយទៀត តថាគតសម្តែងដោយកាយសមាចារនោះទីទៃៗ ពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងនូវវចីសមាចារ ( សេចក្តីប្រព្រឹត្តិដោយវាចា ) ថាមានពីរ យ៉ាង គឺវចីសមាចារគួរសេព ១ មិនគួរសេព ១ មួយទៀត តថាគតសម្តែង វចីសមាចារនោះទីទៃៗ ពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងនូវមនោសមាចារ ( សេចក្តីប្រព្រឹត្តិដោយចិត្ត ) ថាមានពីរយ៉ាង គឺមនោសមាចារ គួរសេព ១ មិនគួរសេព ១ មួយទៀត តថាគតសម្តែងនូវមនោសមាចារ នោះទីទៃៗ ពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងនូវចិត្តុប្បាទ ( ការ កើតឡើងនៃចិត្ត ) ថាមានពីរយ៉ាង គឺចិត្តុប្បាទគួរសេព ១ មិនគួរសេព ១ មួយទៀត តថាគតសម្តែងនូវចិត្តុប្បាទនោះទីទៃៗ ពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគតសម្តែងនូវការបានចំពោះនូវសញ្ញា ថាមានពីរយ៉ាង គឺការបានចំពោះ នូវសញ្ញា