ពហុធាតុកសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទូលតបព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គដ៏ ចម្រើន ។ ព្រះមានព្រះភាគបានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភ័យទាំងឡាយណាមួយកើតឡើង ភ័យទាំងអស់នោះ កើតឡើងតែអំពីពាល មិនដែលកើតអំពីបណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយកើតឡើង ឧបទ្រព ទាំងអស់នោះ កើតឡើងតែអំពីពាល មិនមែនកើតឡើងអំពីបណ្ឌិតទេ ឧបសគ្គ ទាំងឡាយណាមួយ កើតឡើង ឧបសគ្គទាំងអស់នោះ កើតឡើងតែអំពីពាល មិនមែនកើតឡើងអំពីបណ្ឌិតទេ ។ ម្នាលភិក្ខុទាំងឡាយ ដូចភ្លើងតែងរោល អំពីផ្ទះប្រក់បបុស ឬអំពីផ្ទះប្រក់ស្មៅ ទៅឆាបឆេះផ្ទះមានកំពូលដែលគេលាប ទាំងក្នុងទាំងក្រៅ មានគន្លឹះជិតស្និទ្ធ មានទ្វារបង្អួចបិទជិត យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភ័យទាំងឡាយណាមួយ កើតឡើង ភ័យទាំងអស់នោះ តែងកើតឡើងតែអំពីពាល មិនមែនកើតឡើងអំពីបណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយ តែងកើតឡើង ឧបទ្រពទាំងអស់នោះ តែងកើតឡើងតែអំពី ពាល មិនដែលកើតឡើងអំពីបណ្ឌិតទេ ឧបសគ្គទាំងឡាយណាមួយ កើតឡើង ឧបសគ្គទាំងអស់នោះ តែងកើតឡើងតែអំពីពាល មិនដែលកើតឡើង អំពីបណ្ឌិតឡើយ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលប្រកប ដោយភ័យ បណ្ឌិតមិនប្រកបដោយភ័យទេ បុគ្គលពាលប្រកបដោយឧបទ្រព បណ្ឌិតមិនប្រកបដោយឧបទ្រពទេ បុគ្គលពាលប្រកបដោយឧបសគ្គ បណ្ឌិត មិនប្រកបដោយឧបសគ្គទេ ។ ម្នាលភិក្ខុទាំងឡាយ ភ័យមិនមានអំពីបណ្ឌិត ទេ ឧបទ្រពមិនមានអំពីបណ្ឌិតទេ ឧបសគ្គមិនមានអំពីបណ្ឌិតទេ ។ ម្នាល ភិក្ខុទាំងឡាយ ព្រោះ