អធិប្បាយ អនន្តរិយកម្ម ៥
ដូចខ្ញុំ គួរនឹងឲ្យកាន់សត្ថុសាសនៈ ក្រៅធម៌ ក្រៅវិន័យ អវីចីនរកត្រជាក់ដូច គុម្ពឧប្បលខៀវសម្រាប់ខ្ញុំឬ ខ្ញុំមិនខ្លាចបាបឬ ។ បទថា សលាកគ្គាហេន សេចក្តីថា ដោយប្រការយ៉ាងនោះ ឧបការៈ ការគិតនៃភិក្ខុទាំងនោះ ធ្វើមិនឲ្យវិលត្រឡប់មកជាប្រក្រតីហើយ ទើបឲ្យចាប់ ស្លាកថា ពួកលោកចូរចាប់ស្លាកនេះ ។ ក្នុងរឿងនេះ កម្មបុណ្ណោះ ឬឧទ្ទេសជាសំខាន់ ឯការពោលដឹកនាំការ ប្រកាស នឹងការឲ្យចាប់ស្លាក ជាវិធីការខាងដើម ។ ព្រោះកាលពោលទាក់ទង ដោយការសម្តែងរឿង ១៨ ប្រការ ហើយប្រកាសដើម្បីធ្វើឲ្យកើតការពេញចិត្ត ក្នុងរឿងនោះហើយ ទើបឲ្យចាប់ស្លាក សង្ឃ ឈ្មោះថា មិនបែកគ្នា ។ តែក្នុងកាលណា ភិក្ខុ ៤ រូប ឬច្រើនជាងចាប់ស្លាកយ៉ាងនោះហើយ បែកគ្នា ធ្វើកម្ម ឬឧទ្ទេស កាលនោះ សង្ឃ ឈ្មោះថា បែកគ្នា ។ សេចក្តីនេះ បុគ្គល ដែលដល់ព្រមដោយទិដ្ឋិយ៉ាងនេះ គប្បីទម្លាយសង្ឃ ដូច្នេះ មិនជាឋានៈនឹង មាន ។ អនន្តរិយកម្ម ៥ មានការសម្លាប់មាតាជាដើម ឈ្មោះថា សម្តែង ហើយដោយហេតុ មានប្រមាណបុណ្ណេះ ។ អធិប្បាយ អនន្តរិយកម្ម ៥ ដើម្បីនឹងអធិប្បាយអនន្តរិយកម្ម ដែលបុថុជ្ជនធ្វើ តែព្រះអរិយសាវ័ក មិនធ្វើ ឲ្យជាក់ច្បាស់ ។ គប្បីជ្រាបវិនិច្ឆ័យដោយកម្ម ដោយទ្វារ ដោយការតាំង នៅអស់មួយកប្ប ដោយវិបាក និងដោយសាធារណៈជាដើម ដូច្នេះថា ក្នុង ៥ យ៉ាងនោះ គប្បីជ្រាបវិនិច្ឆ័យដោយកម្មមុន ។ ក្នុងរឿងកម្មនេះ កាលបុគ្គលជាមនុស្សផ្តាច់ជីវិតមាតា ឬបិតាជាមនុស្ស ដែលមិនផ្លាស់ប្តូរភេទ កម្មជាអនន្តរិយកម្ម ។ បុគ្គលនោះគិតថា អញនឹងហាមផលនៃកម្មនោះ ទើប សាងស្តូបមាស ប្រមាណបុនមហាចេតិយឲ្យពេញចក្រវាឡទាំងមូលក្តី ថ្វាយ ទានដល់ព្រះសង្ឃ ដែលអង្គុយពេញចក្រវាឡទាំងមូលក្តី ត្រាច់