ខេត្ត ៣

ក្បាលទី 17 · ទំព័រ 733

ឡើយ ។ ខេត្ត ៣ បទថា ឯកិស្សា លោកធាតុយា បានដល់ លោកធាតុ ១ ម៉ឺន ។ ខេត្តមាន ៣ ខេត្ត គឺជាតិខេត្ត អាណាខេត្ត វិសយខេត្ត ។ ក្នុងខេត្តទាំង ៣ នោះ លោកធាតុ ១ ម៉ឺន ឈ្មោះថា ជាតិខេត្ត ព្រោះលោកធាតុ ១ ម៉ឺននោះ រមែងកម្រើក ក្នុងពេលព្រះតថាគតយាងចុះកាន់ព្រះគភ៌ ទ្រង់យាងព្រះផ្នួស ត្រាស់ដឹង ប្រកាសធម្មចក្រ ដាក់អាយុសង្ខារ និងបរិនិព្វាន ។ ឯមួយសែន កោដិចក្រវាល ឈ្មោះថា អាណាខេត្ត ព្រោះអាណា គឺអំណាចរបស់អាដានាដិយបរិត្ត មោរបរិត្ត ធជគ្គបរិត្ត រតនបរិត្ត និងមេត្តបរិត្តជាដើម រមែង ផ្សាយទៅក្នុងសែនកោដិចក្រវាល ។ ឯវិសយខេត្ត មិនមានប្រមាណ គឺរាប់ មិនបាន ដែលពិតនោះ ព្រះពុទ្ធទាំងឡាយ នឹងឈ្មោះថា មិនមានវិស័យក៏ទេ ព្រោះព្រះបាលីថា ព្រះញាណមានបុនណា វត្ថុដែលគួរដឹងក៏មានបុណ្ណោះ វត្ថុដែល គួរដឹងមានបុនណា ព្រះញាណក៏មានបុណ្ណោះ វត្ថុដែលគួរដឹងមាន ព្រះញាណជាទីបំផុត ព្រះញាណមានវត្ថុដែលគួរដឹងជាទីបំផុត ។ មិនមានព្រះសូត្រដែលថា ក្នុងខេត្តទាំង ៣ នេះ វៀរចក្រវាលនេះ ហើយ ព្រះពុទ្ធទាំងឡាយ រមែងកើតក្នុងចល្រវាលដទៃ ដូច្នេះ មានតែព្រះសូត្រ ថា ព្រះពុទ្ធទាំងឡាយ មិនកើតក្នុងចក្រវាឡដទៃ ។ បិដក ៣ គឺព្រះវិនយបិដក ព្រះសុត្តន្តបិដក ព្រះអភិធម្មបិដក កាលសង្គាយនាបិដក ៣ ដង គឺការសង្គាយនារបស់ព្រះមហាកស្សបត្ថេរ ការសង្គាយនារបស់ព្រះយសត្ថេរ ការសង្គាយនារបស់ព្រះមោគ្គលីបុត្តត្ថេរ ។ ព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក ដែលលើកឡើងសង្គាយនាទាំង ៣ ដងនេះ មិនមានសូត្រថា វៀរចក្រវាល នេះ ព្រះពុទ្ធទាំងឡាយកើតឡើងក្នុងចក្រវាឡដទៃ មានតែសូត្រថា មិនកើតឡើង ក្នុងចក្រវាឡដទៃប៉ុណ្ណោះ ។