អន្តរធាន ៣

ក្បាលទី 17 · ទំព័រ 735

អន្តរធាន បដិបត្តិអន្តរធាន ។ ក្នុងអន្តរធាន ៣ នោះ បិដក ៣ ឈ្មោះថា បរិយត្តិ ។ ការចាក់ធ្លុះសច្ចៈ ឈ្មោះថា បដិវេធ ។ បដិបទា ឈ្មោះថា បដិបត្តិ ។ ក្នុង ៣ យ៉ាងនោះ បដិវេធ និងបដិបត្តិ មានខ្លះ មិនមានខ្លះ ។ ព្រោះ ភិក្ខុទាំងឡាយដែលទ្រទ្រង់បដិវេធ រមែងមានច្រើនក្នុងកាលមួយ ឈ្មោះថា ចង្អុលម្រាមសម្តែងបានជាក់ច្បាស់ថា ភិក្ខុនេះបុថុជ្ជន ដែលឈ្មោះថា ភិក្ខុជា បុថុជ្ជន មិនមែនមានតែម្តងក្នុងទ្វីបនេះបុណ្ណោះទេ ។