បរិនិព្វាន ៣

ក្បាលទី 17 · ទំព័រ 735

សូម្បីអ្នកបំពេញ បដិបទាទាំងឡាយ ជួនកាលមានច្រើន ជួនកាលក៏មានតិច ។ ដោយហេតុនេះ ទើបបដិវេធ និងបដិបត្តិ ឈ្មោះថា មានខ្លះ មិនមាន ខ្លះ តែបរិយត្តិ ជាការសម្គាល់ការតាំងនៅនៃព្រះសាសនា ។ ភិក្ខុដែលជាបណ្ឌិត បានសិក្សាព្រះត្រៃបិដកហើយ រមែងបំពេញបដិវេធ និងបដិបត្តិឲ្យបរិបូណ៌ ។ ព្រះបរមពោធិសត្វនៃយើង ធ្វើអភិញ្ញា ៥ និង សមាបត្តិ ៧ ឲ្យកើតក្នុងសម្នាក់របស់អាឡារតាបស ហើយសួរដល់បរិកម្ម នេវសញ្ញានាសញ្ញាយតនសមាបត្តិ អាឡារតាបសប្រាប់ថា មិនដឹង ។ បន្ទាប់ អំពីនោះ ទើបព្រះអង្គយាងទៅកាន់សម្នាក់របស់ឧទ្ទកតាបស ប្រៀបធៀបោ គុណវិសេស ដែលបានសម្រេចហើយជាមួយលោក បានសាកសួរដល់ការ បរិកម្មនេវសញ្ញានាសញ្ញាយតនសមាបត្តិ លោកក៏ប្រាប់ ។ ក្នុងលំដាប់នៃ វាចារបស់តាបសនោះឯង ព្រះបរមពោធិសត្វ ក៏ធ្វើនេវសញ្ញានាសញ្ញាយតនជ្ឈាននោះឲ្យសមេច យ៉ាងណា ភិក្ខុមានបញ្ញា ក៏ដូច្នោះដូចគ្នា ។ សិក្សា បរិយត្តិហើយ រមែងធ្វើបដិវេធ និងបដិបត្តិទាំង ២ ប្រការឲ្យបរិបូណ៌បាន ។ ព្រោះដូច្នោះ កាលបរិយត្តិតាំងនៅ ព្រះសាសនា ឈ្មោះថា តាំងនៅ ។ កាលណាបរិយត្តិនោះ អន្តរធានបាត់ទៅ កាលនោះព្រះអភិធម្មនឹងវិនាស មុន ។ ក្នុងព្រះអភិធម្មនោះ គម្ពីរបដ្ឋាន ឈ្មោះថា អន្តរធានមុនគម្ពីរដទៃ ។ គម្ពីរសង្គហៈក៏អន្តរធានទៅឯក្រោយដោយលំដាប់ ។ កាលព្រះអភិធម្មបិដក អន្តរធានទៅហើយ បិដកទាំង ២ នៅតាំងនៅ ព្រះសាសនារមែងឈ្មោះថា តាំងនៅបាន ។ ក្នុងបិដកទាំងនោះ កាលព្រះសុត្តន្តបិដកអន្តរធានទៅ អង្គុត្តនិកាយ រមែងអន្តរធានទៅមុន ផ្តើមអំពីឯកាទសកនិបាត រហូតដល់ឯកនិបាត ។