ឥសិគិលិសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់លើភ្នំឥសិគិលិ ជិតក្រុងរាជគ្រឹះ ។ ក្នុងទីនោះ ព្រះមានព្រះភាគត្រាស់ ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះវាចា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំវេភារៈនុ៎ះឬទេ ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណា ព្រះអង្គ ឃើញ ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេភារៈនុ៎ះឯង មានឈ្មោះ ផ្សេង មានបញ្ញត្តិផ្សេង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំ បណ្ឌវៈនុ៎ះឬទេ ។ ព្រះករុណាព្រះអង្គ ឃើញ ។ ម្នាលភិក្ខុទាំងឡាយ ភ្នំ បណ្ឌវៈនុ៎ះឯង ក៏មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំវេបុល្លៈនុ៎ះឬទេ ។ ព្រះករុណាព្រះអង្គ ឃើញ ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លៈនោះឯង ក៏មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេង ដែរ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំគិជ្ឈកូដនុ៎ះឬទេ ។ ព្រះករុណា ព្រះអង្គ ឃើញ ។ ម្នាលភិក្ខុទាំងឡាយ ភ្នំគិជ្ឈកូដនោះឯង មាន ឈ្មោះផ្សេង មានបញ្ញត្តិផ្សេងដែរ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភ្នំឥសិគិលិនេះឬទេ ។ ព្រះករុណាព្រះអង្គ ឃើញ ។ ម្នាលភិក្ខុទាំងឡាយ ឯភ្នំឥសិគិលិនេះឯង មានឈ្មោះយ៉ាងហ្នឹង មានបញ្ញត្តិយ៉ាងហ្នឹងតែ ម្យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានព្រះបច្ចេកពុទ្ធ