កាយគតាសតិសូត្រទី ៩

ក្បាលទី 17 · ទំព័រ 812

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងវេលា ក្រោយភត្តក ៏អង្គុយប្រជុំគ្នាក្នុងឧបដ្ឋានសាលា កើតកថាក្នុងចន្លោះនេះថា ម្នាលអ្នកមានអាយុទាំងឡាយ អស្ចារ្យណាស់ ម្នាលអ្នកមានអាយុទាំងឡាយ ចម្លែកណាស់ កាយគតាសតិដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយ ៗ ហើយ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ច្បាស់ ឃើញច្បាស់ ត្រាស់សរសើរថា មានផលច្រើន មានអានិសង្ស ច្រើន ដោយពិត ។ នេះឯង ជាកថាក្នុងចន្លោះ ដែលភិក្ខុទាំងអម្បាលនោះ និយាយមិនទាន់ចប់ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិក ្នុងវេលារសៀល ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ ហើយ ទ្រង់គង់លើអាសនៈដែលគេតែងតាំងថ្វាយ ។ លុះព្រះមានព្រះភាគ គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី មួយទៀត កថា អ្វីក្នុងចន្លោះនេះ ដែលអ្នកទាំងឡាយនិយាយមិនទាន់ចប់ ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គត្រឡប់មកពី បិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយប្រជុំគ្នាក្នុងឧបដ្ឋានសាលា កើត កថាក្នុងចន្លោះនេះថា ម្នាលអ្នកមានអាយុទាំងឡាយ អស្ចារ្យណាស់ ម្នាល