គតិសព្ទ

ក្បាលទី 17 · ទំព័រ 31

ពាក្យសួរអាការ ដោយអត្ថថា ខ្ញុំនឹងស្គាល់ព្រះគោតមដោយអាការដូចម្តេច ។ បានឮថា កាលកូនសិស្សពោលយ៉ាងនោះ ឧបជ្ឈាយ៍ពោលនឹងសិស្ស ជាដើមថា បាចូរឈរនៅលើផែនដី ហើយពោលពើថា ខ្ញុំមើលមិនឃើញផែនដី ឈរនៅក្នុងពន្លឺព្រះចន្ទ និងព្រះអាទិត្យ ហើយត្រឡប់មកពោលពើថា ខ្ញុំ មើលមិនឃើញព្រះចន្ទ និងព្រះអាទិត្យឬ កាលនឹងសម្តែងលំអិតនូវវិជ្ជា ទើប ពោលពាក្យជាដើមថា អាគតានិ ខោ តាត ។ ក្នុងបទទាំងនោះ បទថា មន្តេសុ សំដៅដល់ មន្ត គឺវេទ ។ ពួកទេវតាជាន់សុទ្ធាវាសអង្គខ្លះជ្រាបថា បានឮថា ព្រះតថាគតទ្រង់កើតឡើង ទើបយកលក្ខណៈមកដាក់ក្នុងវេទ ហើយកាឡាខ្លួនជាព្រាហ្មណ៍បង្រៀនវេទថា ទាំងនោះ ឈ្មោះពុទ្ធមន្ត គិតថា ដោយទំនងនោះ ពួកសត្វនឹងស្គាល់ព្រះតថាគតបាន ព្រោះហេតុនោះ ទើប មហាបុរិសលក្ខណៈ មកក្នុងគម្ពីរវេទតាំងអំពីកាលមុនមក ។ តែកាលព្រះតថាគត បរិនិព្វានហើយ ក៏សាបសូន្យសន្សឹមៗ ទៅ ។ ដូច្នោះ ទើបឥឡូវនេះ មិនមាន ។ បទថា មហាបុរិសស្ស គឺរបស់បុរសដែលធំក្រៃលែងដោយ បណិធិសមាទាន និងញាណករុណាទិគុណជាដើម ។ បទថា ទ្វេយេវ គតិយោ គឺទីបំផុត ២ យ៉ាងបុណ្ណោះ ។ គតិ សព្ទ ប្រព្រឹត្តទៅក្នុងអត្ថ ៤ យ៉ាង គឺភព ១ លំនៅ ១ បញ្ញា ១ លះបង់ ១ ។ ប្រព្រឹត្តទៅក្នុងន័យថា ភព ដូចក្នុងប្រយោគជាដើមថា បញ្ច ខោ ឥមា សារីបុត្ត គតិយោ ម្នាលសារីបុត្រ ភពមាន ៥ នេះ ។ ប្រព្រឹត្តទៅក្នុងន័យថា លំនៅ ដូចក្នុងប្រយោគជាដើមថា គតិ មិគានំ បវនំ ព្រៃធំជាទីអាស្រ័យនៅរបស់ខ្ញុំពួកម្រឹគទាំងឡាយ ។ ប្រព្រឹត្តទៅក្នុងន័យថា ប្ទា ដូចក្នុងប្រយោគជាដើមថា ឯវំ អធិមត្តគតិមន្តោ អ្នកមានប្ទាច្រើនបែបនេះ ។ ប្រព្រឹត្តទៅក្នុងន័យថា លះបង់ខ្ញុំ ដូចក្នុងប្រយោគជាដើមថា គតិគតំ ប្រែ ថា ល