អស្សលាយនសូត្រទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យ នោះឯង បណ្តាពួកព្រាហ្មណ៍អ្នកមកពីដែនផ្សេងៗ មានពួកព្រាហ្មណ៍ ចំនួន ៥០០ នាក់ នៅអាស្រ័យក្នុងក្រុងសាវត្ថី ដោយកិច្ចការនីមួយ ។ ព្រាហ្មណ៍ ទាំងនោះមានសេចក្តីត្រិះរិះថា ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តី បរិសុទ្ធចំពោះវណ្ណៈទាំង ៤ ឱនរណាហ្ន៎ ទើបសមនឹងពិគ្រោះពាក្យនេះ មួយ អន្លើដោយព្រះសមណគោតមបាន ។ សម័យនោះឯង មាណពឈ្មោះ អស្សលាយនៈនៅអាស្រ័យក្នុងក្រុងសាវត្ថី ជាមនុស្សក្មេង មានក្បាលកោរ មានអាយុ ១៦ ឆ្នាំអំពីកំណើត បានដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរ និឃណ្ឌុ គម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិដែលមានគម្ពីរ ឥតិហាសៈជាគម្រប់ ៥ ជាអ្នកវេនោនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱន ថយ គឺស្ទាត់ជំនាញក្នុងលោកាយតស្រាស្ត និងមហាបុរិសលក្ខណព្យាករណស្រាស្ត ។ ព្រាហ្មណ៍ទាំងនោះមានសេចក្តីត្រិះរិះដូច្នេះថា អស្សលាយនមាណពនេះ នៅអាស្រ័យក្នុងក្រុងសាវត្ថី ជាមនុស្សក្មេង ។ បេ ។ ជាអ្នក មិនឱនថយ គឺស្ទាត់ជំនាញ មានតែមាណពនោះ ទើបសមនឹងពិគ្រោះពាក្យ នោះ មួយអន្លើដោយព្រះសមណគោតមបាន ។ គ្រានោះ ព្រាហ្មណ៍ទាំងនោះ នាំគ្នាចូលទៅរកអស្សលាយនមាណព លុះចូលទៅដល់ហើយ និយាយនឹងអស្សលាយនមាណពដូច្នេះថា ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តី បរិសុទ្ធចំពោះវណ្ណៈទាំង ៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរ អ្នកដ៏ចម្រើន ពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតម ។ កាលបើ ព្រាហ្មណ៍ទាំងនោះនិយាយយ៉ាងនេះហើយ អស្សលាយនមាណពក៏និយាយ នឹងព្រាហ្មណ៍ទាំងនោះដូច្ន