អដ្ឋកថា អស្សលាយនសូត្រទី ៣

ក្បាលទី 17 · ទំព័រ 122

អស្សលាយនសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងសូត្រនោះ បទថា នានាវេរជ្ជកានំ បានដល់ បុគ្គលដែល មកអំពីដែនផ្សេងៗ មានអង្គៈ និងមគធៈជាដើម ដោយប្រការផ្សេងៗ គ្នា ម្យ៉ាងទៀត សេចក្តីថា អ្នកកើតហើយ ចម្រើនហើយ ក្នុងដែនទាំងនោះ ក៏មាន ។ បទថា កេនចិទេវ គឺដោយកិច្ចដែលមិនបានកំណត់ មានការបូជា យញ្ញជាដើម ។ បទថា ចាតុវណ្ណឹ គឺទួទៅដល់វណ្ណៈ ៤ យើងទាំងឡាយ ពោលថា ព្រាហ្មណ៍ទាំងឡាយរមែងស្វាធ្យាយមន្ត ដើម្បីជម្រះលេងោឲ្យ បរិសុទ្ធខ្លះ ដើម្បីបរិសុទ្ធនៃភាវនាខ្លះ ទើបសម្គាល់ថា ព្រះសមណគោតមធ្វើ វត្ថុដែលមិនសមគួរ ទើបគិតគ្នាយ៉ាងនោះ ។ បទថា វុត្តសិរោ គឺកោរសក់ ។ បទថា ធម្មវាទី សេចក្តីថា ពោលតាមភាវៈរបស់ខ្លួន ។ បទថា ទុប្បដិមន្តិយា សេចក្តីថា បុគ្គលពោលមិនជាធម៌ដូចយើង គប្បីតតាំង បានដោយលំបាក ។ លោកសម្តែងថា មិនអាចធ្វើឲ្យអ្នកពោលប្រកបដោយ ធម៌ចាញ់បាន ។ បទថា បរិព្វាជកំ បានដល់ វិធីបព្វជ្ជា ។ ព្រាហ្មណ៍ទាំងនោះ សម្គាល់ថា អ្នករៀនត្រៃវេទ ហើយបួសខាងក្រោយអ្នកដទៃទាំងអស់ រមែងបួសដោយមន្តណា កាលបួសហើយ រមែងបរិហារមន្តពួកណា រមែង ប្រព្រឹត្តអាចារណា វត្ថុទាំងអស់នោះ ឈ្មោះថា អ្នករៀនហើយ សិក្សាហើយ ព្រោះហេតុនោះឯង អ្នកមិនចាញ់ អ្នកនឹងមានតែឈ្នះតែម្យ៉ាង ដូច្នេះ ទើប ពោលយ៉ាងនោះ ។ បទថា ទិស្សន្តេ ខោ បន ដូច្នេះជាដើម លោកពោលដើម្បី ទម្លាយលទ្ធិរបស់ព្រាហ្មណ៍ទាំងនោះ ។ ក្នុងបទទាំងនោះ បទថា ព្រាហ្មណិយោ បានដល់ បុគ្គលណាម្នាក់ក៏ឃើញព្រាហ្មណី ដែលនាំមកអំពីត្រកូល ដើម្បីឲ្យបុត្ររបស់ព្រាហ្មណ៍ ដោយអាវាហៈ និងវិវាហមង្គល តែនាងនោះ ដោយសម័យដទៃ មានរដូវ ដោយអត្ថថា កើតប្រចាំខែ ។