អដ្ឋកថា ឃោដមុខសូត្រទី ៤

ក្បាលទី 17 · ទំព័រ 152

[ ៤៧-៤៨ ] ឃោដមុខសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងសូត្រនោះ បទថា ខេមិយម្ពវនេ បានដល់ ចម្ការស្វាយដែល មានឈ្មោះយ៉ាងនោះ ( ដែលព្រះនាងខេមិយាដាំ ) ។ បទថា ធម្មិកោ បរិព្វជោ បានដល់ ការវៀរចាកដែលប្រកបដោយធម៌ ។ បទថា អទស្សនា សេចក្តីថា ព្រោះមិនឃើញបណ្ឌិតដូចអ្នក ។ បទថា យោ វា បនេត្ថ ធម្មោ សេចក្តីថា ឬថា ធម៌ គឺសភាវៈនោះឯងឯណាក្នុងទីនេះ ព្រោះមិនឃើញ សភាវៈនោះ ។ ដោយបទនេះ លោកសម្តែងថា គន្លងពាក្យរបស់ខ្ញុំមិនជា ប្រមាណ ធម៌បុណ្ណោះជាប្រមាណ ។ បន្ទាប់អំពីនោះ ព្រះថេរៈគិតថា ក្នុងទីនេះ គប្បីមានការងារច្រើន ដូចក្នុងឧបោសថាគារថ្មី ទើបចៀសចេញអំពីទី ចង្រ្កម ចូលទៅអង្គុយក្នុងបណ្ណសាលាហើយ ។ ដើម្បីសម្តែងរឿងនោះ ទើប លោកពោលថា ឯវំ វុត្តេ ដូច្នេះជាដើម ។ បទថា ចត្តារោមេ ព្រាហ្មណ សេចក្តីថា បានឮថា ព្រះថេរៈ មានការគិតយ៉ាងនេះថា ព្រាហ្មណ៍នេះពោលថា បុគ្គលចូលដល់បព្វជ្ជាដែល ប្រកបដោយធម៌ជាសមណៈ ឬជាព្រាហ្មណ៍មិនមាន ។ ព្រះថេរៈ កាល សម្តែងបុគ្គល ៤ និងបរិស័ទ ២ ដល់ព្រាហ្មណ៍នេះហើយ ទើបផ្តើមទេសនា នេះថា អញនឹងសួរបុគ្គលទី ៤ ថា លោកឃើញមានច្រើនក្នុងបរិស័ទណា ព្រាហ្មណ៍កាលដឹង ពោលថា ក្នុងបរិស័ទនៃអ្នកមិនគ្រប់គ្រងផ្ទះ អញនឹងឲ្យ ព្រាហ្មណ៍នោះពោលដោយមាត់របស់ខ្លួននោះឯងថា ការវៀរដែលប្រកបដោយ ធម៌មាន ដោយប្រការដូច្នេះ ។ ក្នុងបទទាំងនោះ បទថា សារត្តរត្តា គឺត្រេកអរពន់ពេក ហើយ ព្រោះរាគៈដ៏ក្រាស់ ។ បទថា សានុគ្គហា វាចា ភាសិតា គឺពោល មានហេតុ ។ សមដូចពាក្យដែលខ្ញុំពោលថា ពាក្យរបស់ខ្ញុំមិនជាប្រមាណ ធម៌តែម្យ៉ាងបុណ្ណោះជាប្រមាណ ។