ឯសុការីសូត្រទី ៦

ក្បាលទី 17 · ទំព័រ 199

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រាហ្មណ៍ឈ្មោះឯសុការី បានចូលទៅគាល់ព្រះមានបុណ្យ លុះ ចូលទៅដល់ហើយ ក៏រាក់ទាក់ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល គួររាក់ទាក់ និងគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះឯសុការីព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាប ទូលព្រះមានបុញ្ញសិរីយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ តែងបញ្ញត្តការបម្រើ ៤ យ៉ាង គឺបញ្ញត្តការបម្រើសម្រាប់ព្រាហ្មណ៍ ១ បញ្ញត្តក ារបម្រើសម្រាប់ក្សត្រិយ៍ ១ បញ្ញត្តការបម្រើសម្រាប់វេស្សៈ ១ បញ្ញត្តការបម្រើ សម្រាប់សុទ្ទៈ ១ ។ បពិត្រព្រះគោតមដ៏ចម្រើន ក្នុងរឿងនោះ ពួក ព្រាហ្មណ៍បញ្ញត្តការបម្រើសម្រាប់ព្រាហ្មណ៍យ៉ាងនេះថា ព្រាហ្មណ៍ត្រូវបម្រើ ព្រាហ្មណ៍ ឬក្សត្រត្រូវបម្រើព្រាហ្មណ៍ វេស្សៈត្រូវបម្រើព្រាហ្មណ៍ សុទ្ទៈត្រូវ បម្រើព្រាហ្មណ៍ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍បញ្ញត្តការបម្រើនេះ ឯងសម្រាប់ព្រាហ្មណ៍ ។ បពិត្រព្រះគោតមដ៏ចម្រើន ក្នុងរឿងនោះ ពួក ព្រាហ្មណ៍បញ្ញត្តការបម្រើ សម្រាប់ក្សត្រិយ៍យ៉ាងនេះថា ក្សត្រិយ៍ត្រូវបម្រើ ក្សត្រិយ៍ វេស្សៈ ត្រូវបម្រើក្សត្រិយ៍ សុទ្ទៈក៏ត្រូវបម្រើក្សត្រិយ៍ បពិត្រព្រះគោតម ដ៏ចម្រើន ពួកព្រាហ្មណ៍បញ្ញត្តការបម្រើនេះឯង សម្រាប់ក្សត្រិយ៍ ។ បពិត្រព្រះគោតមដ៏ចម្រើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍បញ្ញត្តការបម្រើ សម្រាប់វេស្សៈយ៉ាងនេះថា វេស្សៈត្រូវបម្រើវេស្សៈ សុទ្ទៈក៏ត្រូវបម្រើវេស្សៈ