អដ្ឋកថា ឯសុការីសូត្រទី ៦
ឯសុការីសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ពិលំ ឱលគ្គេយ្យុំ គឺគប្បីបង្ខំ ។ ទ្រង់សម្តែងឈ្មោះថា សត្ថធម៌ គឺធម៌របស់ឈ្មួញរទេះដោយពាក្យនេះ ។ បានឮថា ឈ្មួញរទេះដើរផ្លូវកន្តារច្រើន ។ កាលគោស្លាប់ក្នុងរវាងផ្លូវ ក៏ កាន់យកសាច់គោមកហើយ ព្យួរទុកសម្រាប់បុគ្គលដែលត្រូវការសាច់ទាំងពួង ថា អ្នកណាទំពាស៊ីសាច់នេះ ចូរឲ្យតម្លៃបុណ្ណេះ ។ ធម្មតាសាច់គោ មនុស្សស៊ីបានក៏មាន ស៊ីមិនបានក៏មាន បុគ្គលអាចឲ្យដើមទុនក៏មាន បុគ្គល មិនអាចក៏មាន ។ ឈ្មួញរទេះទិញគោមកដោយតម្លៃណា ដើម្បីឲ្យតម្លៃនោះ ទើបឲ្យចំណែកដល់មនុស្សទាំងពួងដោយបង្ខំ ហើយយកតែដើម ។ នេះជាធម៌ របស់ឈ្មួញរទេះ ។ ដើម្បីសម្តែងថា សូម្បីព្រាហ្មណ៍ទាំងឡាយក៏ដូចគ្នា កាន់ យកប្តេជារបស់សត្វលោក ហើយបញ្ញត្តការបម្រើ ៤ ប្រការ ដោយធម្មតា របស់ខ្លួនឯង ដូច្នេះ ទើបត្រាស់ថា យ៉ាងនោះឯង ដូច្នេះជាដើម ។ បទថា បបិយោ អស្ស គឺគប្បីធ្វើអាក្រក់ក្រៃលែងឡើង ។ បទថា សេយ្យោ អស្ស គឺគប្បីមានតែប្រយោជន៍ ។ ម្យ៉ាងទៀត បទថា បបិយោ គឺគប្បីជាអត្តភាព អាក្រក់ គឺលាមក ។ បទថា សេយ្យោ គឺប្រសើរបំផុត បានដល់ ឧត្តុង្គ ឧត្តម ។ បទថា សេយ្យំសោ គឺប្រសើរជាង ។ បទថា ឧច្ចាកុលីនតា គឺប្រសើរ ព្រោះភាពជាអ្នកកើតក្នុងត្រកូលខ្ពស់ ។ បទថា បបិយំសោ គឺអាក្រក់លាមក ។ ភាពជាអ្នកកើតក្នុងត្រកូលខ្ពស់ រមែងគួរក្នុងត្រកូលទាំង ២ គឺខត្តិយត្រកូល និងព្រាហ្មណត្រកូល ។ ភាពជាអ្នកមានវណ្ណៈដ៏ក្រៃលែង រមែងគួរក្នុងត្រកូលទាំង ៣ ។ ព្រោះសូម្បីវេស្សៈ ក៏រមែងជាអ្នកមានវណ្ណៈ ដ៏ក្រៃលែងបាន ។ ភាពជាអ្នកមានភោគៈច្រើន រមែងគួរ សូម្បីក្នុងត្រកូល ទាំង៤ ព្រោះសូទ្រៈ រហូតដល់