ធនញ្ជានិសូត្រទី ៧

ក្បាលទី 17 · ទំព័រ 216

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យ នោះឯង ព្រះសារីបុត្តមានអាយុ ត្រាច់ទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ។ គ្រានោះ មានភិក្ខុមួយរូបនៅចាំវស្សាក្នុងក្រុង រាជគ្រឹះ រួចហើយក៏ចូលទៅរកព្រះសារីបុត្តមានអាយុ ឯទក្ខិណាគិរិជនបទ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ជាមួយនឹងព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងគួររីករាយហើយ ក៏អង្គុយក្នុងទី ដ៏សមគួរ ។ ព្រះសារីបុត្រមានអាយុ បានសួរភិក្ខុនោះដែលអង្គុយក្នុងទីដ៏ សមគួរយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគមិនមានអាពាធទាំងមាន ព្រះកាយពលទេឬ ។ ម្នាលអាវុសោ ព្រះមានព្រះភាគមិនមានអាពាធទាំង មានព្រះកាយពលទេ ។ ម្នាលអាវុសោ ចំណែកខាងភិក្ខុសង្ឃមិនមានរោគ ទាំងមានកម្លាំងទេឬ ។ ម្នាលអាវុសោ ភិក្ខុសង្ឃមិនមានរោគ ទាំងមាន កម្លាំងដែរ ។ ម្នាលអាវុសោ ក្នុងស្រុកតណ្ឌុលបាលទ្វារាក្នុងក្រុងរាជគ្រឹះនុ៎ះ មានព្រាហ្មណ៍ឈ្មោះធនញ្ជានិ ម្នាលអាវុសោ ធនញ្ជានិព្រាហ្មណ៍ ( នោះ ) មិនមានរោគ ទាំងមានកម្លាំងដែរឬ ។ ម្នាលអាវុសោ ធនញ្ជានិព្រាហ្មណ៍មិន មានរោគទាំងមានកម្លាំងដែរ ។ ម្នាលអាវុសោ ធនញ្ជានិព្រាហ្មណ៍មិនប្រហែស ធ្វេសទេឬ ។ ម្នាលអាវុសោ សេចក្តីមិនធ្វេសប្រហែសរបស់ធនញ្ជានិព្រាហ្មណ៍មានពីណា ម្នាលអាវុសោ ព្រោះធនញ្ជានិព្រាហ្មណ៍ អាងព្រះរាជា