អដ្ឋកថា ធនញ្ជានិសូត្រទី ៧
ធនញ្ជានិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ទក្ខិណាគិរិស្មឹ សេចក្តីថា ភ្នំឈ្មោះគិរី ។ ពាក្យ នេះជាឈ្មោះរបស់ជនបទ ក្នុងទិសទក្សិណនៃភ្នំដែលព័ទ្ធក្រុងរាជគ្រឹះ ។ បទថា តណ្ឌុលបលិទ្វារាយ សេចក្តីថា ក្រុងរាជគ្រឹះមានទ្វារធំ ៣២ ទ្វារតូច ៦៤ ។ បណ្តាទ្វារទាំងនោះ មានទ្វារមួយឈ្មោះថា តណ្ឌុបាល ។ ព្រះ ធម្មសង្គាហកាចារ្យសំដៅយកទ្វារតណ្ឌុបាលនោះ ។ បទថា រាជានំ និស្សាយ សេចក្តីថា ធនញ្ជានិព្រាហ្មណ៍ដែលព្រះរាជាទ្រង់បញ្ជូនទៅថា ចូរទៅរក្សា សួន ចែកសន្ទូងដោយមិនបៀតបៀនប្រជាជន គាត់ទៅរក្សាយកសន្ទូងមក ទាំងអស់ និងជាអ្នកដែលប្រជាជនពោលថា លោកដ៏ចម្រើន កុំធ្វើឲ្យពួក ខ្ញុំវិនាស ត្រឡប់ជាពោលថា សំណាបដែលព្រោះទុកក្នុងព្រះរាជត្រកូលមាន តិច ព្រះរាជាទ្រង់ប្រើខ្ញុំយ៉ាងនេះ ក្នុងវេលាដែលមកនេះឯង ពួកអ្នកកុំសោយសោក ឡើយ ។ ធនញ្ជានិព្រាហ្មណ៍អាស្រ័យព្រះរាជាយ៉ាងនេះ ឈ្មោះថា រមែងប្លន់ព្រាហ្មណ៍ និងគហបតីទាំងឡាយ ។ ស្រូវចូលផ្ទះខ្លួនដោយចំណែក ច្រើន បញ្ជូនចូលរាជត្រកូលមានប្រមាណតិច ។ ហើយត្រូវព្រះរាជាត្រាស់ សួរថា អ្នកមិនបានធ្វើការរឹបជាន់ព្រាហ្មណ៍ និងគហបតីទាំងឡាយទេឬ ក៏ ក្រាបទូលថា បពិត្រមហារាជ ក្នុងវារៈនេះ ស្រែមានសំណាបតិច ព្រោះដូច្នោះ បើទូលបង្គំមិនរឹបជាន់យក ក៏មិនមានច្រើនឡើយ ធនញ្ជានិព្រាហ្មណ៍អា- ស្រ័យព្រាហ្មណ៍ និងគហបតីទាំងឡាយយ៉ាងនេះ ប្លន់ព្រះរាជា ។