អដ្ឋកថា វាសេដ្ឋសូត្រទី ៨

ក្បាលទី 17 · ទំព័រ 257

វាសេដ្ឋសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ឥច្ឆានង្គលវនសណ្ឌេ គឺក្នុងដងព្រៃដែលមិន ឆ្ងាយអំពីឥច្ឆានង្គលគ្រាម ។ ជនទាំង ៥ មានចង្កីព្រាហ្មណ៍ជាដើម សុទ្ធតែ ជាបុរោហិតរបស់ព្រះបាទបសេនទិកោសលទាំងអស់គ្នា ។ បទថា អញ្ញេ ច អភិញ្ញាតា បានដល់ ព្រាហ្មណ៍ពួកដទៃជាច្រើន មានឈ្មោះបោះសំឡេង បានឮថា ព្រាហ្មណ៍ទាំងនោះប្រជុំគ្នាក្នុងទី ២ កន្លែងរៀងរាល់ ៦ ខែម្តង ។ ក្នុងកាលណាត្រូវការជម្រះជាតិឲ្យបរិសុទ្ធ ក្នុងកាលនោះ ក៏ប្រជុំគ្នាត្រង់ឧក្កដ្ឋគ្រាម ដើម្បីជម្រះជាតិឲ្យបរិសុទ្ធ ក្នុងសម្នាក់របស់បោក្ខរសាតិ ។ ក្នុងកាលណា ត្រូវការជម្រះមន្តឲ្យបរិសុទ្ធ ក្នុងកាលនោះក៏ប្រជុំគ្នាត្រង់ឥច្ឆានង្គលគ្រាម ។ ក្នុងកាលនេះ ប្រជុំគ្នាត្រង់ឥច្ឆានង្គលគ្រាមនោះ ដើម្បីជម្រះមន្តឲ្យបរិសុទ្ធ ។ បទថា អយមន្តរាកថា សេចក្តីថា មានពាក្យដទៃកើតឡើងក្នុងចន្លោះនៃ ពាក្យដែលសមគួរ ក្នុងភាពជាសម្លាញ់នឹងគ្នា ដែលមនុស្ស ២ នាក់ ផ្តើម ពោលតាមៗ គ្នា ។ បទថា សីលវា គឺមានគុណ ។ បទថា វត្តសម្បន្នោ គឺដល់ព្រមដោយការប្រព្រឹត្ត ។ បទថា អនុញ្ញាតប្បដិញ្ញាតា សេចក្តីថា អាចារ្យអនុញ្ញាត យ៉ាងនេះថា អ្នកទាំងឡាយ សិក្សាចប់ហើយ ពួកយើងជាបុគ្គលដែល អាចារ្យឲ្យសិក្សាហើយខ្លួនឯង ប្តេជ្ញាហើយយ៉ាងនេះ ។ បទថា អស្ម ប្រែ ថា រមែងជា ។ ដោយបទថា អហំ បេក្ខរសាតិស្ស តារុក្ខស្សាយំ មាណវោ សេចក្តីថា វាសេដ្ឋមាណពពោលថា ខ្ញុំព្រះអង្គជាសិស្សច្បង គឺជា សិស្សកំពូលនៃបោក្ខរសាតិព្រាហ្មណ៍ មាណពនេះជាសិស្សច្បង ជាសិស្សក ំពូលរបស់តារុក្ខព្រាហ្មណ៍ ។ បទថា តេវិជ្ជានំ បានដល់ ព្រាហ្មណ៍ទ្រទ្រង់ នូវត្រៃវេទ ។