អដ្ឋកថា សុភសូត្រទី ៩

ក្បាលទី 17 · ទំព័រ 298

សុភសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងសុភសូត្រនោះ កូនរបស់តោទេយ្យព្រាហ្មណ៍ ក្នុងតុទិគាម ឈ្មោះថា តោទេយ្យបុត្រ ។ បទថា អារាធកោ ហោតិ គឺជាអ្នកដល់ព្រមបរិបូណ៌ ។ បទថា ញាយំ ធម្មំ គឺធម៌ដែលជាហេតុ ។ បទថា កុសលំ គឺមិនមាន ទោស ។ បទថា មិច្ឆាបដិបត្តឹ គឺបដិបទាដែលមិនជាកុសល មិនជាគ្រឿង នាំចេញទៅអំពីទុក្ខ ។ បទថា សម្មាបដិបត្តឹ បានដល់ កិច្ចបដិបត្តិដែលជា កុសល ជាគ្រឿងនាំចេញចាកទុក្ខ ។ ក្នុងបទថា មហត្ថំ ដូច្នេះជាដើម មានវិគ្គហៈដូចតទៅនេះ ឈ្មោះថា មានសេចក្តីត្រូវការច្រើន ព្រោះក្នុងឋានៈនេះ មានសេចក្តីត្រូវការ ដោយការធ្វើសេចក្តីខ្វល់ខ្វាយ ឬដោយការជួយស្រោចស្រង់ច្រើន គឺសន្ធឹក សន្ធាប់ ។ ឈ្មោះថា មហាកិច្ចំ ព្រោះឋានៈនេះមានកិច្ចច្រើន ដូចជាការងារ មង្គលក្នុងការតាំងឈ្មោះច្រើនជាដើម ។ ឈ្មោះថា មហាអធិករណំ ព្រោះ ក្នុងឋានៈនេះ មានរឿងរ៉ាវ គឺការងារច្រើនយ៉ាងនេះ គឺថ្ងៃនេះ ត្រូវធ្វើវត្ថុនេះ ស្អែកនេះ ត្រូវធ្វើវត្ថុនេះ ។ ឈ្មោះថា មហាសមារម្ភំ ព្រោះក្នុងឋានៈនេះ មានការចាប់ផ្តើមធ្វើច្រើន គឺការបៀតបៀនដោយអំណាចការខ្វល់ខ្វាយក្នុង ការងាររបស់មនុស្សច្រើន ។ ការងាររបស់ខ្លួនខាងឃរាវាស ឈ្មោះថា ឃរាវាសកម្មដ្ឋានំ ។ គប្បីជ្រាបអត្ថក្នុងឋានៈទាំងពួង ដោយប្រការយ៉ាងនេះ ។ ក្នុង បណ្តាការធ្វើស្រែ និងការជួញដូរនេះ ក្នុងការធ្វើស្រែ គប្បីជ្រាបសេចក្តីត្រូវការ ច្រើន ដោយការស្វែងរកគ្រឿងឧបករណ៍ ផ្តើមអំពីយាមនង្គ័លជាដើម ក្នុងការជួញដូរ គប្បីជ្រាបសេចក្តីត្រូវការតិច ដោយការកាន់យកតម្លៃតាម សភាពដើម ហើយមកចំណាយ ។