អដ្ឋកថា សគារវសូត្រទី ១០
សគារវសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា បច្ចលកប្បេ គឺក្នុងស្រុកដែលមានឈ្មោះយ៉ាង នោះ ។ បទថា អភិប្បសន្នា បានដល់ ជ្រះថ្លាដោយការជ្រះថ្លាដែលមិន ញាប់ញ័រ ។ បានឮថា ព្រាហ្មណីនោះ ជាសោតាបន្នអរិយសាវិកា ជាភរិយា របស់ព្រាហ្មណ៍ ឈ្មោះភារទ្វាជគោត្រ ។ ពីដើមឡើយ ព្រាហ្មណ៍នោះ អញ្ជើញព្រាហ្មណ៍ទាំងឡាយមកហើយ ធ្វើសក្ការៈដល់ព្រាហ្មណ៍នោះជានិច្ចកាល ។ ខ្លួនឯងយកព្រាហ្មណីនេះ មកកាន់ផ្ទះហើយ មិនអាចធ្វើកិច្ចឲ្យ ក្រោធចំពោះព្រាហ្មណីរូបស្អាត មានត្រកូលធំ មិនអាចធ្វើសក្ការៈដល់ ព្រាហ្មណ៍ទាំងឡាយ ។ គ្រានោះ ព្រាហ្មណ៍ទាំងឡាយ បាននិយាយបញ្ឆិត បញ្ឆោៀងព្រាហ្មណ៍នោះក្នុងទីគ្រប់កន្លែងថា ឥឡូវនេះ អ្នកមិនកាន់លទ្ធិ ព្រាហ្មណ៍ ទើបមិនធ្វើសក្ការៈតិចតួច ដល់ពួកព្រាហ្មណ៍ ។ ព្រាហ្មណ៍នោះ ត្រឡប់មកផ្ទះ ប្រាប់សេចក្តីនុ៎ះដល់ព្រាហ្មណី ហើយពោលថា បើនាងអាច ទុកមុខឲ្យខ្ញុំក្នុងមួយថ្ងៃ ខ្ញុំក៏នឹងឲ្យភិក្ខាដល់ព្រាហ្មណ៍ទាំងឡាយក្នុងមួយថ្ងៃ ។ ព្រាហ្មណីពោលថា អ្នកចូរឲ្យទេយ្យធម៌របស់អ្នកក្នុងទីពេញចិត្តចុះ ខ្ញុំមាន ប្រយោជន៍អ្វីក្នុងរឿងនេះ ។ ព្រាហ្មណ៍នោះបានអញ្ជើញព្រាហ្មណ៍ទាំងឡាយ ហើយចម្អិនបាយាសទឹកតិច អញ្ជើញឲ្យឡើងផ្ទះ តាក់តែងអាសនៈ ហើយ អញ្ជើញឲ្យព្រាហ្មណ៍ទាំងឡាយអង្គុយ ។ ព្រាហ្មណីដណ្តប់សំពត់សាដក ផ្ទាំងធំ កាន់វែកអង្គាស ក៏ជាន់ត្រង់ជាយសំពត់ មិនបានធ្វើសេចក្តីសម្គាល់ ខ្លួនកំពុងអង្គាសពួកព្រាហ្មណ៍ រពឫកដល់ព្រះសាស្តាបុណ្ណោះ ភ្លាត់មាត់ឧទាន ឡើង ដោយអំណាចស្និទ្ធស្នាល ។ ព្រាហ្មណ៍ទាំងឡាយស្តាប់ឧទានហើយ ខឹងសម្បាថា សម្លាញ់របស់ព្រះសមណគោតមនេះ ជាមនុស្ស ២ ចំណែក ពួកយ