ទេវទហសូត្រទី ១

ក្បាលទី 17 · ទំព័រ 343

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់ក្នុងទេវទហនិគម របស់សក្យៈទាំងឡាយ ក្នុងដែនសក្កៈ ។ កាលព្រះមាន ព្រះភាគទ្រង់គង់នៅក្នុងទេវទហនិគមនោះឯង បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគ ថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មាន សមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះឯង កើតឡើងព្រោះហេតុនៃកម្មដែល ខ្លួនបានធ្វើក្នុងកាលមុន ឯការមិនទទឹកចិត្ត ( ដោយរាគាទិក្កិលេស ) តទៅ ព្រោះដុតកម្តៅ ព្រោះវិនាសទៅនៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅ នៃកម្ម ព្រោះមិនទទឹកចិត្ត ( ដោយរាគាទិក្កិលេស ) តទៅ ការអស់ទៅនៃ ទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ ទាំងអស់នឹងសាបសូន្យទៅបាន ព្រោះអស់ទៅនៃវេទនា ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថតែងនិយាយយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានចូលទៅរកពួកនិគ្រន្ថ ដែល និយាយយ៉ាងនោះ ហើយសួរយ៉ាងនេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ឮ ថា អ្នកទាំងឡាយ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរស បុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិន មែនសុខក្តី អារម្មណ៍ទាំងអស់នោះឯង កើតឡើងព្រោះហេតុនៃកម្ម ដែលខ្លួន បានធ្វើទុក ក្នុងកាលមុន ឯការមិនទទឹកចិត្ត ( ដោយរាគាទិក្កិលេស ) តទៅ ព្រោះដុតកម្តៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ ទៅនៃកម្ម ព្រោះមិនទទ