អដ្ឋកថា ទេវទហសូត្រទី ១
មជ្ឈិមនិកាយ ឈ្មោះ បបញ្ចសូទនី ឧបរិបណ្ណាសក ទេវទហសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងទេវទហសូត្រនោះដូចតទៅនេះ ព្រះរាជាទាំងឡាយហៅ ថា ទេវ ក្នុងបទថា ទេវទហំ នាម នេះ ។ ក្នុងនិគមនោះ ពួកស្តេចសក្យៈ មានស្រះបោក្ខរណីដែលជាមង្គលគួរជ្រះថ្លា ដល់ព្រមដោយការរក្សា ។ ស្រះ នោះ ហៅថា ទេវទហ ព្រោះជាស្រះរបស់ស្តេចទាំងឡាយ ។ អាស្រ័យ ស្រះទេវទហៈនោះ សូម្បីនិគមនោះ ក៏ហៅថា ទេវទហៈដូចគ្នា ។ ព្រះមាន ព្រះភាគទ្រង់អាស្រ័យនិគមនោះ ប្រថាប់នៅក្នុងលុម្ពិនីវ័ន ។ បទថា សព្វ តំ បុព្វេ កតហេតុ សេចក្តីថា ព្រោះកម្មដែលធ្វើ ក្នុងកាលមុនជាបច្ច័យ ។ ដោយពាក្យនេះ ទ្រង់សម្តែងថា ពួកនិគ្រន្ថ ក៏ បដិសេធការសោយកម្ម និងការសោយការធ្វើ រមែងទទួលការសោយវិបាក តែម្យ៉ាងបុណ្ណោះ ។ ដោយបទថា ឯវំ វាទិនោ ភិក្ខវេ និគន្ថ ដូច្នេះ ទ្រង់ ុ បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ ឧបរិបណ្ណាសក ៣៧៩ កំណត់សម្តែងព្រះតម្រាស់ដែលមិនបានកំណត់អំពីមុន ។ បទថា អហុវម្ញេវ មយំ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ ជ្រាបថា ពួកនិគ្រន្ថទាំងនោះ មិនដឹងឡើយ ទ្រង់បំណងនឹងប្រាប់ពាក្យប្រៀន ប្រដៅដែលជាទោសសុទ្ធៗ ទើបត្រាស់ពាក្យនេះ ។ ព្រោះជនពួកណា មិន ដឹងថា យើងទាំងឡាយ មានមកហើយ ជនទាំងនោះ នឹងដឹងថា ធ្វើកម្ម ហើយ ឬមិនបានធ្វើហើយបានដូចម្តេច ។ សូម្បីក្នុងពាក្យសួរដែលខ្ពស់ ឡើងៗ ក៏មានន័យដូចគ្នា ។ បទថា ឯវំ សន្តេ ក្នុងចូឡទុក្ខក្ខន្ធសូត្រ សេចក្តីថា កាលពាក្យ របស់ពួកនិគ្រន្ថធំ ជាសច្ចៈពិតមាន ។ តែក្នុងទីនេះ សេចក្តីថា កាលពួក អ្នកមិនដឹងឋានៈ មានប្រមាណបុណ្ណេះមាន ។ បទថា ន កល្លំ ប្រែថា មិនគួរ ។ បទថា គាឡ បលេបនេន ប