អដ្ឋកថា ចូឡសុញ្ញតសូត្រទី ១

ក្បាលទី 18 · ទំព័រ 14

មជ្ឈិមនិកាយ ឈ្មោះ បបញ្ចសូទនី ឧបរិបណ្ណាសក ចូឡសុញ្ញតាសូត្រ មានបទផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឯកមិទំ សេចក្តីថា បានឮថា ព្រះថេរៈបានធ្វើវត្ត ដល់ព្រះមានព្រះភាគ ហើយទៅកាន់ទីសម្រាកពេលថ្ងៃរបស់ខ្លួន កំណត់វេលា ហើយអង្គុយចម្រើនសុញ្ញតាផលសមាបត្តិ មានព្រះនិព្វានជាអារម្មណ៍ហើយ ចេញតាមវេលាដែលកំណត់ ។ លំដាប់នោះ សង្ខាររបស់លោកប្រាកដ ដោយភាពជារបស់ទទេ ហើយមានការគិត យ៉ាងនេះថា អាត្មាអញមានធុរៈស្មុគស្មាញ មិនអាចទៅក្រាបទូលដល់ព្រះមាន ព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គមេត្តាត្រាស់សុញ្ញតាកថាដល់ខ្ញុំព្រះអង្គ ណ្ហើយចុះ អញនឹងឲ្យព្រះអង្គរពឫកដល់ការដែលព្រះអង្គ ចូលទៅអាស្រ័យនិគមឈ្មោះនគរកៈ ត្រាស់កថារឿងមួយនោះ ព្រះមាន ព្រះភាគនឹងត្រាស់សុញ្ញតាកថា ដល់អាត្មាអញយ៉ាងនេះ កាលព្រះអានន្ទឲ្យ ព្រះសាស្តាទ្រង់រពឫកបាន ទើបពោលពាក្យថា ឯកមិទំ ជាដើម ។ បទថា ឥទំ ក្នុងបទថា ឯកមិទំ នុ៎ះ ត្រឹមតែជានិបាតបុណ្ណោះ ។ បទថា កច្ចិ មេតំ ភន្តេ សេចក្តីថា ព្រះថេរៈចាំបានត្រឹមតែមួយបទ ក៏អាចពង្រីកនូវការចាំបាន ដល់ទៅ ៦ ម៉ឺនបទ ព្រោះដូច្នោះ លោកនឹងមិនអាចមានសុញ្ញតាវិហារធម៌ ហើយទ្រទ្រង់ចាំត្រឹមតែបទមួយ ដូច្នោះ ការដែលបុគ្គលបំណងនឹងស្តាប់ ធ្វើ ហាក់ដូចជាបុគ្គលដឹងហើយ សួរ មិនសមគួរ ព្រះថេរៈបំណងនឹងស្តាប់ សុញ្ញតាកថាដែលព្រះអង្គទ្រង់សម្តែងយ៉ាងពិស្តារឲ្យជាក់ច្បាស់ ទើបអារាធនា យ៉ាងនេះ ហាក់ដូចជាមិនដឹង បុគ្គលខ្លះមិនដឹង ក៏ធ្វើហាក់ដូចជាអ្នកដឹង ។