មហាសុញ្ញតសូត្រទី ២

ក្បាលទី 18 · ទំព័រ 21

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ នាដែនរបស់ពួកសក្កៈ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយ ស្តេចចូលទៅបិណ្ឌបាត ក្នុងក្រុងកបិលពស្តុ ។ លុះព្រះអង្គចូលទៅបិណ្ឌបាត ក្នុងក្រុងកបិលពស្តុហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្តក ៏ចូលទៅកាន់វិហាររបស់សក្កៈឈ្មោះកាឡខេមកៈ ដើម្បីសម្រាកព្រះអង្គក្នុង វេលាថ្ងៃ ។ សម័យនោះឯង ក្នុងវិហាររបស់កាឡខេមកសក្កៈ មានគេក្រាល សេនាសនៈទុកច្រើន ។ លំដាប់នោះ ព្រះមានបុណ្យ ទ្រង់ទតឃើញសេនាសនៈច្រើន គេរៀបចំទុកក្នុងវិហាររបស់កាឡខេមកសក្កៈ ។ លុះព្រះអង្គទត ឃើញហើយ ក៏មានព្រះហប្ញទ័យត្រិះរិះដូច្នេះថា សេនាសនៈច្រើន គេរៀបចំ ទុកក្នុងវិហារ របស់កាឡខេមកសក្កៈ ទំនងជាមានពួកភិក្ខុច្រើន នៅក្នុងទីនេះ ទេដឹង ។ សម័យនោះឯង ព្រះអានន្ទមានអាយុ កំពុងចាត់ចែងដេរចីពរ ក្នុងវិហាររបស់ឃដោយសក្កៈ ជាមួយនឹងពួកភិក្ខុច្រើនរូប ។ គ្រានោះ ព្រះមាន ព្រះភាគ ទ្រង់ចេញអំពីផលសមាបត្តិ ក្នុងសាយ័ណ្ហសម័យ ហើយ ស្តេចចូលទៅកាន់វិហាររបស់ឃដោយសក្កៈ លុះចូលទៅដល់ហើយ ក៏គង់លើ អាសនៈដែលគេរៀបចំទុក ។ លុះព្រះអង្គគង់ស៊ប់ហើយ ក៏ត្រាស់សួរព្រះ អានន្ទមានអាយុថា ម្នាលអានន្ទ សេនាសនៈច្រើន ដែលគេបានរៀបចំទុក ក្នុងវិហាររបស់កាឡខេមកសក្កៈ ហើយមានទាំងពួកភិក្ខុនៅក្នុងទីនុ៎ះ អ្វីច្រើន ម្លេះ ។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សេនាសនៈច្រើន ដែលគេរៀបចំទុកក្នុងវិហារ របស់កាឡខេមកសក្កៈ ហើយមានពួកភិក្ខុច្រើន នៅក្នុងទីនុ៎ះ បពិត្រព្រះអង្គដ៏ចម្រើន ( ព្រោះ ) ពេលនេះ ជាពេលធ្វើចីវរ ប្រព