អដ្ឋកថា មហាសុញ្ញតសូត្រទី ២

ក្បាលទី 18 · ទំព័រ 38

មហាសុញ្ញតាសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា កាឡខេមកស្ស សេចក្តីថា ស្តេច សក្យៈនោះមានស្បែកខ្មៅ ។ ឯបទថា ខេមកោ ជាឈ្មោះនៃស្តេចសក្យៈ នោះ ។ បទថា វិហារោ សំដៅដល់ ទីស្នាក់អាស្រ័យដែលស្តេចសក្យៈព័ទ្ធ របងក្នុងទីណាមួយ ក្បែរនិគ្រោធារាមនោះឯង ធ្វើខ្លោងទ្វារ ប្រតិស្ឋាន សេនាសនៈរូបហង្សជាដើម និងមាលាមណ្ឌល សាងរោងឆាន់ជាដើម ។ បទថា សម្ពហុលានិ សេនាសនានិ បានដល់ គ្រែ តាំង ពូក ខ្នើយ កន្ទេល ច្រមក្ខណ្ឌ សន្ថ័តដែលធ្វើដោយស្មៅ សន្ថ័តដែលធ្វើដោយស្លឹកឈើ សន្ថ័ត ដែលធ្វើដោយចំបើងជាដើម ដែលគេក្រាល គឺរេបោគ្រែទល់គ្រែ ។ បេ ។ ក្រាល សន្ថ័តដែលធ្វើដោយចំបើង ទល់នឹងសន្ថ័តដែលធ្វើដោយចំបើងដូចគ្នា ។ ហាក់ដូចជា លំនៅរបស់ភិក្ខុដែលនៅជាគណៈ ។ បទថា សម្ពហុលា នុ ខោ សេចក្តីថា ដែលឈ្មោះថា ការសង្ស័យ មិនមានដល់ព្រះមានព្រះភាគ ព្រោះ ព្រះអង្គដកកិលេសទាំងពួងបានហើយ ត្រង់ពោធិបល្ល័ង្កនោះឯង ។ បុច្ឆា ដែលមានវិតក្កជាបុព្វភាគក្តី និង នុ អក្ខរៈ ដែលមានវិតក្កជាបុព្វភាគក្តី ត្រឹមតែជានិបាត កាលដល់វារៈព្រះបាលី ឈ្មោះថា មិនត្រូវវិនិច្ឆ័យ ។ បានឮថា ខាងមុខអំពីនេះ ព្រះមានព្រះភាគ មិនធ្លាប់ទតឃើញភិក្ខុ ទាំងឡាយនៅក្នុងទីជាមួយគ្នា ១០ រូប ១២ រូប ។ គ្រានោះ ព្រះអង្គមានព្រះតម្រិះដូច្នេះថា ឈ្មោះថា ការនៅជាគណៈនេះ បានប្រព្រឹត្តបដិបត្តិមកក្នុងវដ្តៈហើយ ដូចទឹកដែលហូរចុះកាន់ស្ទឹង ហើយ កាលនៅជាគណៈ ក៏បានប្រព្រឹត្តមកហើយក្នុងនរក កំណើតសត្វតិរច្ឆាន បេតវិស័យ និងអសុរកាយក៏មាន ក្នុងមនុស្សលោក ទេវលោក និងព្រហ្មលោក ក៏មាន នរកមួយម៉ឺនយោជន៍ ពេញទៅដោយសត្វទាំងឡាយ ដូចនាឡិពេញ ទៅដោយកម្ទេចស